សន្តិសុខសង្គម
ព្រះសង្ឃ និងពុទ្ធបរិស័ទ ៥២ នាក់ បញ្ជូនទៅមន្ទីរពេទ្យ ក្រោយហូបបាញ់ហយ
ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ៥២ អង្គ/នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានពុលចំណីអាហារនៅក្នុងវត្ត នាថ្ងៃសីលម្សិលមិញនេះ។ ដោយនៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចក្នុងបរិវេណវត្ត សំរោងលើ ក្នុងឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីពុលចំណីអាហារ ទាំងព្រះសង្ឃ ក៏ដូចជាឧបាសក ឧបាសិកា ចំណុះជើងវត្ត។

បើតាមការរៀបរាប់ពីអ្នកជំងឺមួយចំនួន ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បាននិយាយថា កាលពីម្សិលមិញនេះ គឺជាថ្ងៃសីល ដូច្នេះហើយទើបពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះសង្ឃឲ្យប្លែកមាត់ម្តង។


ប្រភពដដែលបានបន្តថា លុះក្រោយពីព្រះសង្ឃឆាន់រួច ពលរដ្ឋទាំងអស់ក៏បានចាប់ផ្តើមនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសា ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទចាប់ផ្តើមមានអាការៈក្អួតចង្អោរ និងរាករូសឥតឈប់ឈរ ទើបអាជ្ញាធរចាត់រថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីសង្គ្រោះ ដែលក្នុងនោះសរុបចំនួន ៥២ អង្គ នាក់ គឺព្រះសង្ឃ ៤ អង្គ ប្រជាពលរដ្ឋ ស្រីចំនួន ៣០ នាក់ និងប្រុស ១៨ នាក់ ។


បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត ទើបបណ្តាលឲ្យមានការឆ្លងបាក់តេរី ទៅក្នុងខ្លួនមនុស្ស។ នៅព្រឹកថ្ងៃទី ៣១ នេះដែរ កម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច័យ បានត្រៀមចុះទៅកាន់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះថា តើដើមចម គឺបណ្ដាលមកពីអ្វី៕


អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


