សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និង ៣នាក់ទៀតរងរបួស
អ្នកបើកបររថយន្តធុនធំ ១គ្រឿង បើកក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នា ជាមួយរថយន្ត ១គ្រឿងទៀត លើកំណាត់ផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចផ្លូវកោង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ រីឯជនបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់រវាងរថយន្តធំ និងរថយន្តធុនតូច បើកបរបញ្រ្ចាស់ទិសគ្នាពីកើតទៅលិចនេះ បានកើតឡើងកាលវេលាម៉ោង ៦ និង ១៥នាទីល្ងាច ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល។

មន្រ្តីនគរបាលស្រុកស្រែអំបិល ឲ្យដឹងនៅថ្ងៃទី ៣១ ខែឧសភានេះថា តាមរយៈឯកសារសម្គាល់ លើរថយន្តបង្កហេតុ គឺម្ចាស់ឈ្មោះ ផាន ស៊ាងឡេង ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុក អូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់) បើកបររថយន្តម៉ាក HYUNDAI MIGHTY ដឹកទំនិញធុនធំ (កូរ៉េ) ពណ៌សពាក់ស្លាកលេខ ស្វាយរៀង 3A-1769។

ដោយឡែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-2636 បើកបរដោយឈ្មោះ ឈួន សុភ័ក្ត្រ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលរងរបួសស្រាល។

ក្នុងនោះ មានអ្នករួមដំណើរមានចំនួន ៤នាក់ទៀត។ ទី១.ឈ្មោះ ភ័ក្ត្រ ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ ត្រូវជាកូន (ស្លាប់)។ ទី២.ឈ្មោះ ឈួន លីហ៊ួ ភេទប្រុស អាយុ ៤ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។ ទី៣.ឈ្មោះ ឈួន គឹមលាង ភេទស្រី អាយុ ៦ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់ ដោយអ្នកទាំងពីរត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នារាជធានីភ្នំពេញ។ និងទី៤.ឈ្មោះ ឡុង ហ៊ួយ ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាប្អូនថ្លៃ(ស្លាប់)។

តាមការពិនិត្យ និងវាស់វែងរបស់សមត្ថកិច្ចជំនាញ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តធំ បើកបរក្នុងល្បឿនលឿនលើផ្លូវកោង រេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេង ដែលបញ្ច្រាស់ទិសគ្នា។ រថយន្តជាវត្ថុតាងទាំងពីរគ្រឿង ស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការសម្របសម្រួលតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


