Connect with us

សន្តិសុខសង្គម

សង្វេគណាស់! ក្មេង​ប្រុស​អាយុ​២​ខួប​ ធ្លាក់​លូ​បង្គន់​ស្លាប់

បានផុស

នៅ

តាកែវ ៖ ក្មេង​តូច​អាយុ​២​ខួប​ម្នា​ក់ បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​លូ​រំដោះ​ទឹក​បង្គន់​ក្រោយ​ផ្ទះ ក្រោយ​ជីដូន​ជាប់ដៃ​ធ្វើ​ការងារ​ផ្ទះ​មិនបាន​មើល​ចៅ​។

ករណី​ក្មេង​លង់​ទឹក​លូ​បង្គន់​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុង​ភូមិ​រវៀង ឃុំ រវៀង ស្រុក​សំរោង ខេត្តតាកែវ ដែល​ក្មេងរងគ្រោះ​ឈ្មោះ ទូច សំណាង អាយុ​០២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា ក្មេងរងគ្រោះ​នៅ​ជាមួយ​ជីដូន ដោយ​ម្តាយ​ទៅធ្វើ​ការ​រោងចក្រ ស្រប​ពេល​ដែល​ជីដូន​កំពុង​រវល់​ធ្វើ​ការងារ​ផ្ទះ គេ​ក៏បាន​ដើរ​ទៅលេង​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ធ្លាក់ចូល​ក្នុង​លូ​រំដោះ​ទឹក​បង្គន់​នៅ​ខាងក្រោយ​ផ្ទះ​ដែល​គេ​មិនបាន​បិទ​គម្រប​លង់​ស្លាប់​តែម្តង។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រវៀង បាន​ចុះទៅ​កន្លែង​កើតហេតុ​ពិនិត្យ​សព​និង​សន្និដ្ឋាន​ថា ក្មេង​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន និង​ប្រគល់​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជា​ការ​ក្រើន​រំ​ឮ​ក​ផងដែរ​ថា សូម​អាណាព្យាបាល​ដែលមាន​កូនតូចៗ ត្រូវ​យកចិត្តទុកដាក់​មើលថែ​ពួកគាត់​ឲ្យ​បាន​ដិតដល់​កុំ​ធ្វេស​ប្រហែស​១​វិនាទី​ឡើយ ព្រោះថា ជា​ញឹក​ញាប់​ណាស់​ក្នុង​ពេល​កន្លង​មក​នេះ តែងតែ​កើតមាន​ករណី​ក្មេង​តូចៗ​ដែល​កំពុង​ពេញ​ស្រឡាញ់​ត្រូវ​បាន​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ការ​ធ្វេស​ប្រហែស​នៃ​អាណាព្យាបាល​៕

ដោយ ៖ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម