សន្តិសុខសង្គម
នគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញ ឃាត់ខ្លួនមនុស្ស១៦នាក់
កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឆ្មក់បង្រ្កាបទីតាំងមួយកន្លែងសង្ស័យពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ) ដែលជ្រកក្រោមស្លាកអាហារដ្ឋាន “សុខុមប្រជុំមិត្ត” ដោយឃាត់មនុស្ស១៦នាក់ និងម៉ូតូជាច្រេីនគ្រឿង។

ហេតុការណ៍នេះធ្វើឡើងនៅតាមផ្លូវ១១១ (មាត់ទន្លេក្រុងតាខ្មៅ) ក្នុងអាហារដ្ឋាន សុខុមប្រជុំមិត្ត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា មនុស្ស១៦នាក់ ដែលត្រូវបានឃាត់ខ្លួន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងចាត់ការបន្តរតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


