Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​០៣​នាក់ ​ជាមួយ​សារធាតុ​ញៀន​ជាង​៥១២,៤៥​ក្រាម​នៅ​ស្រុក​ប​វេ​ល

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យ​ប្រុស​ស្រី​០៣​នាក់​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​គ្រឿង​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៤​ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ១៣​និង​១០​នាទី នៅ​ចំណុ​ច​ភូមិ​សំណាង​ព្រះ​ស្រី ឃុំ​បឹង​ប្រាំ ស្រុក​ប វេ​ល ខេត្តបាត់ដំបង ដើម្បី នាំមក​សាកសួរ​នឹង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​ខាងលើនេះ​ ធ្វើឡើង​ដោយ លោក​វរសេនីយ៍ឯក សុខ សារិន អធិការ​នគរ បាល​ស្រុក​ប​វេ​ល បាន​ដឹក​មក​មក​លង​ផ្នែក​ប្រឹង​គ្រឿងញៀន រួមសហការ ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែលមាន​លោកវរសេនីយ៍ឯក សុខ និមល ជា​នាយការិយាល័យ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង និង​ឃាត់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​ផង។

ប្រភព​ដដែល​បន្តថា ជនសង្ស័យ​ទាំង ០៣​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​:១,​ឈ្មោះ ផាត សុ​ភី ហៅ មុំ ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​ខេត្តបាត់ដំបង ។​២,​ឈ្មោះ ចាន់ ធា​ហៅ​កូវ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​៣,​ឈ្មោះ សំ ដា​រ៉ា ភេទ​ប្រុស អា យុ ៣៤​ឆ្នាំ មាន ទីលំនៅ​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្នុង​នោះ​វត្ថុតាង​ចាប់​យក​បាន​រួមមាន​ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​០៣​ថង់​ទម្ងន់ ៥១២,៤៥​ក្រា ម​(​ថ្នាំ​សុទ្ធ​),​ទូរសព្ទដៃ​ចំនួន​០៣​គ្រឿង​(​ចាស់​) ,​កូន​សៀវភៅ​បញ្ជី​ទិញ​លក់​ថ្នាំញៀន​០១​ក្បាល​,​លិខិតឆ្លងដែន​ចំនួន ០១​ក្បាល មាន​លេខ N019092385 ,​ម៉ូតូ​ចំនួន ០៣​គ្រឿង (១.​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស បិត​ស្គុ​ត​ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ​(​ចាស់​) ,២.​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក លេខ (​ចាស់​) ,៣.​ម៉ាក​អ៊ិ​ច​សាយ​ទ័​រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1U-3344 (​ស្លាក​លេខ​ក្លែងក្លាយ​) ។

ក្នុងនោះ​ជនសង្ស័យ​ឈ្មោះ ផាត សុ​ភី ហៅ មុំ មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​លេខ ២៧ ២ ត​.​ព្រ ចុះ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ របស់លោក ជា វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តបាត់ដំបង ពីបទ​ជួញដូរ​សារធាតុ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២១ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​រួម​នឹង​វត្ថុតាង​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម