សន្តិសុខសង្គម
ទឹកហូរបុកបាក់ស្ពានឈើឆ្លងទៅភូមិកណ្ដាលពលរដ្ឋត្រូវឆ្លងតាមទូកដរវិញ
ប្រជាពលរដ្ឋនៅភូមិកណ្ដាលបានឲ្យដឹងថា ស្ពានឈើស្ថិតនៅចំណុចប៉ុស្តិ៍ផ្សារឆ្នាំង ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវកម្លាំងទឹកហូរនាំកំប្លោកពីទំនប់បារាំងបុកបាក់ខូចខាតប្រមាណ ៥,៦ ម៉ែត្រកាលពីម៉ោង ១២ ថ្ងៃត្រង់ ទី ២៥ ខែកក្កដា ឆ្នាំ ២០២២ ដូច្នេះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅមកឆ្លងកាត់ព្រែកមួយនេះត្រូវតែជិះទូកដរចម្លងវិញ។

ទាក់ទងនឹងករណីនេះលោក ហីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ២៥ នេះ បានឲ្យដឹងថា ការបាក់ស្ពានលោកអភិបាលក្រុងកំពង់ឆ្នាំង បានជ្រាបហើយ ដែលលោកកំពុងសុំយោបល់ លោកអភិបាលខេត្តដើម្បីជួសជុលឡើវិញ។

ព្រោះថា ចំណុចដែលស្ពានបាក់នេះគឺជាចំណុច ចន្លោះស្ពានឈើដែលគេត្រូវលើកចេញពេលទឹកទន្លេឡើងស្មើនឹងស្ពាននេះ សម្រាប់ឱ្យកាណូតចេញចូល ហើយកាលពីសប្តាហ៍មុនយើងក៏បានជួសជុលអស់ជាងមួយលានរៀលរួចទើបបានដំណើរការឆ្លងបានវិញ ដូច្នេះពេលនេះបើយើងមានថវិកានឹងអាចជួសជុលបានវិញ៕

អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


