Connect with us

សន្តិសុខសង្គម

ខណ្ឌរដ្ឋបាលជលផល​ស្ទឹងត្រែង​អំពាវនាវឲ្យអ្នកនេសាទ​ប្រគល់ឧបករណ៍​នេសាទខុសច្បាប់

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង​បានអំពាវនាវដល់អ្នកធ្វើនេសាទទាំងអស់​បញ្ឈប់ការ​ប្រើ​ឧបករណ៍​ឆក់ត្រីព្រោះវាជាទង្វើរខុសច្បាប់នឹងត្រូវយកឧបករណ៍ឆក់ទាំងនោះមកប្រគល់ឱ្យមន្ត្រីជំនាញទើបអាចរួចផុតទោសទណ្ឌ។

​លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តបានបញ្ចាក់ថា៖ ការលួចប្រើប្រាស់ឧបករណ៍ ឆក់ក្តៅ ឆក់ត្រជាក់ និងផលិតស្នាបាញ់សម្លាប់ត្រីមេពូជធំៗកំពុងពងនៅក្នុងសំបុក ជាការបំផ្លាញសម្បត្តិធនធានមច្ឆជាតិរបស់ខ្លួនឯង ហើយកន្លងមកថ្មីៗនេះអ្នកខ្លះ​ក៍ទទួល​គ្រោះថ្នាក់ឆក់ស្លាប់ខ្លួនឯងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបន្តថា៖ ប្រការនេះសូមការអំពាវនាវទៅប្រជាពលរដ្ឋ ឬអ្នកធ្វើនេសាទទាំងអស់​ត្រូវតែ​ហ៊ាន​រាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធប្រសិនបើប្រទះឃើញជនសង្ស័យណាមួយលួចលាក់​ប្រើប្រាស់​​ឧបករណ៍នេសាទខុសច្បាប់។​

ការប្រើឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់អាចនឹងមានទោសទណ្ឌថែមទៀតផង ដូច្នេះអ្នក​នេសាទ​ដែលប្រកបរបរនេសាទខុសច្បាប់ ត្រូវហ៊ានយកឧបករណ៍ដោយខុសច្បាប់ទាំងនោះ មកប្រគល់ឲ្យសមត្ថកិច្ចជំនាញអាចនឹងរួចផុតពីការមានទោស។

​លោកមែនសារឿនមេភូមិរិទ្ធីសែនជ័យ២ឃុំអូរស្វាយបានបញ្ចាក់ថា៖លោកបានចូលរួម​ធ្វើការផ្សព្វ​ផ្សាយ​​និងអំពាវនាវប្រជាសហគមន៍នេសាទ ជួយទប់ស្កាត់បទល្មើសនៅរដូវបិទនេសាទនេះផងដែរ ដើម្បីអភិរក្សត្រីមេពូជឱ្យសំបូរបែបឡើងវិញ។

​លោកបន្តថា៖ច្បាប់ជលផលអាជ្ញាធរបានផ្សព្វផ្សាយបានទូលាយរួចមកហើយ សមល្មមតែចូលរួម​គោរពនិងអនុវត្តទាំងអស់គ្នា បញ្ឈប់ប្រព្រឹត្តបទល្មើសទាំងនេះបើពុំនោះទេ នឹងអាចមានទោស​ថែម​ទៀត។

​សូមបញ្ជាក់ថា៖ កន្លងមកថ្មីៗនេះ ក៏មានប្រជាពលរដ្ឋម្នាក់ នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ​បាន​ប្រើឧបករណ៍ឆក់ត្រី នៅតាមអូរត្រូវ ឆក់ខ្លួនឯងស្លាប់ ដើម្បីចៀសវាងនូវអំពើខុសច្បាប់ និងមាន​គ្រោះថ្នាក់ដល់ខ្លួនឯង អ្នកនេសាទដឹងថាជាអំពើខុសច្បាប់ ត្រូវយកឧបករណ៍ទាំងនោះ ប្រគល់ឲ្យ​សមត្ថកិច្ចជំនាញធ្វើការកម្ទេចចោល៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម