សន្តិសុខសង្គម
ខេត្តព្រះសីហនុ ប្រើវិធានការ៣ដំណាក់កាលក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់
រាជរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹកខ្លាំងក្នុងការបង្រ្កាបល្បែងស៊ីសងគ្រប់ទិសទីនៅកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រីឯ ខេត្តព្រះសីហនុ ក៏មាននូវវិធានការចំនួន៣ ដើម្បីបង្ក្រាបល្បែងស៊ីសងនៅខេត្តនេះ ឲ្យមានប្រសិទ្ធភាព។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអះអាង“កម្ពុជាថ្មី” ថា ចំណាត់ការបង្រ្កាបល្បែងខេត្តព្រះសីហនុមាន៣ដំណាក់ការ។ ដំណាក់ការទី១ គឺផ្តើមចេញពីការឃោសនាផ្សព្វផ្សាយ និងចុះទៅអប់រំណែនាំប្រជាជនតាមមូលដ្ឋាននីមួយៗផ្ទាល់ ពីការប្រព្រឹត្តនូវអំពើល្បែងស៊ីសងខុសច្បាប់។ ទី២ ប្រសិនបើប្រជាជននៅតែបន្តប្រព្រឹត្តទៀត អាជ្ញាធរនឹងឲ្យពួកគេ ធ្វើកិច្ចសន្យា។ ក៏ប៉ុន្តែ ក្នុងករណីដែលអ្នកលេងល្បែងមិនរៀងចាល នៅតែបន្តប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ទៀត អាជ្ញាធរ នឹងឈានចូលចំណាត់ការទី៣ គឺ ចាត់វិធានការច្បាប់។

ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅក្រុងព្រះសីហនុ មានតួលេខច្រើនជាងការបង្រ្កាបនៅតាមទីជនបទមួយចំនួន។ ល្បែងស៊ីសងដែលជាមុខសញ្ញាសម្រាប់អាជ្ញាធរចុះបង្រ្កាបមានដូចជា បនល្បែងស៊ីសងខុសច្បាប់ ចាក់កន្ទុយលេខ ល្បែងឡូតូ ល្បែងបាញ់ត្រី។ល។ ការចុះបង្ក្រាបល្បែងស៊ីសង គឺមានការចូលរួមពីគណៈបញ្ជាការឯកភាព ក្រុង ស្រុកទាំង៥ និងដឹកនាំផ្ទាល់ដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើតាមការអះអាងរបស់ លោក ឡុង ឌីម៉ង់។ លោកក៏បានបញ្ជាក់បន្ថែមថា ចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើក្នុងខេត្តព្រះសីហនុ គឺមានប្រសិទ្ធភាពខ្ពស់ចំពោះករណីនេះ។

គួររំលឹកថា នៅឆ្នាំ២០២២នេះ អាជ្ញាធរបានចេញយុទ្ធនាការបង្ក្រាបល្បែងស៊ីងសងខុសច្បាប់លក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស ក្រោយពីមានការចេញអនុសាសន៍ដាច់ខាតរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញនឹងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់នៅកម្ពុជា។ ការចេញអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាមួយរយៈចុងក្រោយនេះ មានការរីករាលដាលច្រើនគួរឲ្យកត់សម្គាល់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


