សន្តិសុខសង្គម
បញ្ចប់ប្រតិបត្តិការរុករកជនជាតិចិនដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅកោះតាងក្រោយរកឃើញជនរងគ្រោះទាំងអស់
ប្រតិបត្តិការស្វែងរកជនជាតិចិនដែលបានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកនៅកោះតាង សមុទ្រកម្ពុជា បានបញ្ចប់ទាំងស្រុង បន្ទាប់ពីរកឃើញសាកសព ១១ នាក់ និងសង្គ្រោះបាន៣០ នាក់។
របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង ៤១ នាក់រកឃើញអស់ហើយ ក្នុងនោះនៅរស់ ៣០ នាក់ និងស្លាប់បាត់បង់ជីវិត ១១ នាក់។

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ករណីលិចទូក០១គ្រឿងដែលដឹកជនជាតិចិនឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាតាមផ្លូវទឹក កាលពីថ្ងៃទី២២ ខែកញ្ញា ២០២២នេះរួមមាន៖
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានជនជាតិចិនចំនួន ៤១នាក់ ស្រី០៣នាក់ បានធ្វើដំណើរពីប្រទេសចិន (កំពង់ផែក្វាងចូវ) មកប្រទេសកម្ពុជាតាមរយៈកប៉ាល់០១គ្រឿងរហូតមកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ពួកគេបានមកដល់សមុទ្រអន្តរជាតិហើយពូកគេត្រូវបានផ្ទេរឲ្យទៅជិះទូកឈើវិញដើម្បីឆ្លងចូលមកកម្ពុជាដោយមានតៃកុងជាជនជាតិខ្មែរ ០២នាក់ លុះដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះក៏បានជ្រាបទឹកចូលក្នុងទូក រហូតដល់ជិតលិចទាំងស្រុងពេលនោះក៏មានទូកនេសាទ០១គ្រឿងប្រភេទទូកអូសពណ៍ប៉ៃតងបានមកយកតៃកុងទូក០២នាក់ជាជនជាតិខ្មែរទៅបាត់ទុកតែពួកគេនៅលើទូកដែលជិតលិចនោះនៅកណ្តាលសមុទ្រ រហូតមកដល់វេលាម៉ោងប្រមាណ ១១ ថ្ងៃដដែលទូកនោះក៏បានលិចចូលសមុទ្រពេលនោះមានអូប័ររបស់នគរបាលការពារព្រំដែនទឹកចំនួន០១គ្រឿងបានទៅជួយស្រង់យកមនុស្សបានចំនួន ១៨នាក់នៅចំណុច ក៏បានបញ្ជូនមកទីស្នាក់ការនគោលបាលការពារព្រំដែនទឹក(កោះព្រាប)។

ចំណែកជនរងគ្រោះផ្សេងទៀតត្រូវបានគេរកឃើញដូចខាងក្រោមៈ
-នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១០:៣០នាទីព្រឹក ប្រជានេសាទបានរកឃើញជនជាតិចិនចំនួន ០២នាក់ ប្រុស ០១នាក់ ស្រី០១នាក់ (ស្លាប់ស្រី) ។
-នៅវេលាម៉ោង ០០ :៣០ នាទី ប្រទេសវៀតណាមបានផ្តល់ព័ត៍មានមកថាពួកគេបានជួយសង្គ្រោះ ជនជាតិ ចិន ដែលជួបឧប្បត្តិហេតុលិចទូកនៅកម្ពុជាបាន មនុស្សចំនួន ០៩នាក់ ក្នុង នោះ មាន០៨ នាក់ កំពុង ស្ថិត នៅក្នុង កងការពារ ព្រំដែន អានថឺយ (biên phòng An thời) និង០១ កំពុង ជួយសង្គ្រោះ បន្ទាន់ នៅ មន្ទីរ យឿង ដុង(Duong đông)។
-នៅវេលាម៉ោង ១៣:៣០នាទីនៅថ្ងៃខែឆ្នាំដដែរ ប្រជានេសាទកម្ពុជាបានប្រទះឃើញជនជាតិចិន អណ្តែតលើទឹកចំនួន ០២នាក់ទៀត ប្រុស០១នាក់ ស្រី០១នាក់ នៅរស់ទាំងអស់ក៏បានបញ្ជូនមកដល់ខេត្តព្រះសីហនុ។
-នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអូប័រល្បឿនលឿនរបស់លោកឧញ្ញ៉ា ទៀ វិចិត្រក៏បានប្រទះឃើញសាកសពជនជាតិចិនចំនួន០២នាក់ ត្រូវបានអណ្តែតនៅលើសមុទ្រត្រង់ចំណុច (១០°១៨’០៣២”N.១០៣°៣៦’៦៦៤”E) ។
-នៅវេលាម៉ោង១០:០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខាង វៀតណាម បានប្រទះឃើញ សាកសព ចំនួន ០៦នាក់និងនៅវេលាម៉ោង១៦ៈ៣០នាទីប្រទះឃើញចំនួន០២នាក់ទៀត បានអណ្ដែត មកដល់ឆ្នេរ ត្រង់ចំណុចឆ្នេរសមុទ្រ កោះ ត្រល់ ( Phu Quoc)
សរុបខាងវៀតណាមបានរកឃើញចំនួន១៧នាក់ នៅរស់០៩នាក់ (ប្រុស) និងស្លាប់០៨នាក់ (ស្រី០១នាក់)។
+ប្រតិបត្តិការនៃការរុករកជនជាតិចិនដែលបានបាត់ខ្លួននេះមានការចូលរួមពី:
-នាវារបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន០២គ្រឿង។
-អូប័ររបស់នរគបាលការពារព្រំដែនទឹក០២គ្រឿង និង កប៉ាល់០២គ្រឿង ។
-អូប័រល្បឿនលឿនរបស់លោក ឧកញ៉ា ទៀ វិចិត្រ ចំនួន០៥គ្រឿង។
+ជនរងគ្រោះទាំង ៤១នាក់នោះ បច្ចុប្បន្នរកឃើញអស់ហើយក្នុងនោះ
-នៅរស់៣០នាក់ (ស្រី០១)
-ស្លាប់ ១១ នាក់ (ស្រី០២)៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ