សន្តិសុខសង្គម
ជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករប្រមាណជិត២០០០ហិចតា
ត្បូងឃ្មុំ ៖ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលអោយលំនៅឋាន និងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់។

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្កការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ។

លោកបណ្ឌិត អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អ។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្កេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់តែ ១៣,៨១ម៉ែត្រ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលទឹកជំនន់ចុងរដូវ បង្កការលិចលង់ដំណាំស្រូវ ក្នុងភូមិសាស្ត្រខេត្តជាប់ដងទន្លេមេគង្គ៕
ដោយ ៖ សាន វិឡែម









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


