សន្តិសុខសង្គម
ផ្ទុះការតវ៉ា២ថ្ងៃជាប់គ្នាករណីដីធ្លីជនជាតិដើមភាគតិចព្នងនៅឃុំសែនមនោរម្យត្រូវលួចលក់
ប្រជាពលរដ្ឋមួយភូមិលើកគ្នាតវ៉ារយៈពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២នៅសាលាឃុំនឹងនៅកន្លែងខ្ទមអ្នកតាករណីអាជ្ញាធរលួចលក់ដីចំការពលរដ្ឋជនជាតិដើមភាគតិចព្នងមួយភូមិគឺភូមិពូរ៉ាងជិត២០០គ្រួសារ។
ជាក់ស្តែងនាព្រឹកថ្ងៃទី ២៧ ខែតុលា អ្នកភូមិបានលើកគ្នាធ្វើការតវ៉ានៅមុខសាលា ឃុំសែនមនោរម្យ ដោយចោទថា អាជ្ញាធរបានឃុបឃិតលួចលក់ដីចំការរបស់ពួកគាត់ទំហំ២៥៥ហិកតាទៅឲ្យឈ្មោះ ចឹង ធានសេង រស់នៅរាជធានីភ្នំពេញ។

បងប្អូនជនជាតិភាគតិចព្នងមួយភូមិ១៣២គ្រួសារមានសមាជិកជា៥០០នាក់អំឡុងការតវ៉ាកាលពីព្រឹកមិញ។ គេសង្កេតឃើញប្រជាពលរដ្ឋមកតវ៉ាជិត២០០នាក់។ តំណាងឲ្យអ្នកភូមិពូរ៉ាងឈ្មោះ ជើស ម្លើង បានថ្លែងថា “អាជ្ញាធរ បានលួចលក់ដីចម្ការរបស់ពួកខ្ញុំ”។ លោកថា កន្លងទៅគេបានចុះមកចុចនិយាមកា គេថាដីអ្នកភូមិនេះមិនអីទេ បន្ទាប់មកយកបង្គោលរបងមកដាក់ក្នុងចំការដំឡូងចំការស្វាយទៀត គេថាមិនអីដែរ។ ស្រាប់តែពេលនេះ គេបែរជាមកបិទប្រកាសនៅសាលាឃុំតែម្ដង ដែលធ្វើឲ្យពួកគាត់មិនសុខចិត្ត ហើយទាមទារឲ្យរក្សាទំហំដីនេះជាប្រយោជន៍រួមរបស់អ្នកភូមិ។

ស្ត្រីអ្នកភូមិម្នាក់ទៀតបានលើកឡើងថា ពួកគាត់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីរអាជ្ញាធរមានថ្នាក់ស្រុក និងថ្នាក់ខេត្តដែរ ប៉ុន្តែថ្នាក់ដឹកនាំទាំងអស់នោះភូតកុហក់។ អ្នកស្រីថា អភិបាលខេត្តមណ្ឌលគិរីលោក ថង សាវ៉ុន បានសន្យាដោះស្រាយបញ្ហាឲ្យពួកគាត់មុនការ បោះឆ្នោតឃុំសង្កាត់ ប៉ុន្តែតាមពិតភូត។
លោកស្រី ថ្វាន់ ត្រែល មេឃុំសែន មនោរម្យបានថ្លែង ទទួលស្គាល់ថា ទីតាំងដីខាងលើពិតជាចំការដែលប្រជាពលរដ្ឋអាស្រ័យផលរាប់តំណរមកហើយ វាជាជីវិតជីវភាពរបស់ពួកគាត់។ លោកស្រីថា មិនបានដឹងគេចុះមកវាស់វែង ឬចុចនិយាមកាលើផ្ទៃដីទាំងនោះទេ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងមិនអាចសុំបំភ្លឺបានទេដោយលោកប្រាប់ថាជាប់ប្រជុំ។

សូមបញ្ជាក់ថា បច្ចុប្បន្នវិបត្តិដីធ្លីបាននិងកំពុងកើតឡើង យ៉ាងពុះកញ្រ្ជោលនៅក្នុខេត្តមណ្ឌលគិរី ជាពិសេសកើត មានទៅលើពលរដ្ឋជនជាតិដើមភាគតិច។ ឧទាហរណ៍ដូចជាករណីខ្លះពលរដ្ឋកំពុងរស់នៅ ឬអាស្រ័យផលលើដីដែលបន្សល់ទុកដោយដូនតារបស់ពួគេក៍ស្រាប់តែមានអ្នកផ្សេងកាន់ប្លង់មកអះអាងថា ជាម្ចាស់ដីដែលធ្វើឲ្យបញ្ហាផ្ទុះឡើងយ៉ាងស្រួចស្រាល។
ការណ៍នេះត្រូវគេមើលឃើញថា បណ្ដាលមកពីការយល់ដឹងផ្នែកច្បាប់របស់បងប្អូនជនជាតិភាគតិចនៅមានកម្រិត,ការជាប់ រវល់ការងារ និងជឿថា ជាដីតពីដូនតានឹងដីតំណមអារក្សអ្នកតាគ្មានអ្នកណាហ៊ានប៉ះពាល់ និងអំពើពុក រលួយជាប្រព័ន្ធទាក់ទងការងារធ្វើប្លង់ដីជាដើម៕

អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


