សន្តិសុខសង្គម
ទំនងឡានជាប់ផុង បន្ទាប់ពីលួចក្របីអ្នកស្រុក ក្រុមចោរសម្រេចដុតចោលរួចគេចខ្លួនបាត់អស់
ជនសង្ស័យ១ក្រុមបានរៀបគម្រោងដើម្បីលួចក្របីពលរដ្ឋតែសំណាងអាក្រក់រថយន្ដជាប់ផុង ដោយភ័យពេកពួកគេនាំគ្នាដុតរថយន្ដចោលហើយគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅអំឡុងម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចដីវាលស្រែមានរបងហ៊ុំព័ទ្ធនៅក្នុងភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង៧:០០ ព្រឹកឈ្មោះ ចែត ជុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានក្រោកពីដេកដើរចេញពីផ្ទះទៅបញ្ចេញក្របីលែងឲ្យស៊ីស្មៅដែលនៅចម្ងាយពីផ្ទះរបស់គាត់ប្រហែល២០០ម៉ែត្រ ពេលដល់ចំណុចក្រោលក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស និងឈ្មោះមឿយ ចាន់ ក៏ស្រាប់តែឃើញរថយន្ដ១គ្រឿងម៉ាក់កូរ៉េទម្ងន់២តោនកន្លះ ជាប្រភេទឡានសម្រាប់ដឹកគោក្របីត្រូវបានដុតចោល បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង នៅក្បែរទួលមួយកន្លែងចម្ងាយពីក្រោលក្របីប្រហែល២០០ម៉ែត្រ និងមានស្នាមគន្លងជើងក្របី និងមានក្របីរបូតចំណងក្នុងក្រោលចំនួន៨ក្បាល ជាក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស ដែលគាត់ចងទុកឲ្យដេកនៅកន្លែងកើតហេតុខាងលើ។

លោកបន្តថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុគឺពុំមានប្រជាពលរដ្ឋណាបានឃើញ និងដឹងហេតុការណ៍នោះទេ។ លោកបញ្ជាក់ថា តាមការសន្និដ្ឋានរថយន្ដខាងលើ ជារថយន្ថក្រុមចោរលួចក្របីតែដោយសារជាប់ផុងទៅមិនរួចក៏ដុតចោល នៅអំឡុងប្រហែលជាម៉ោង២:០០យប់ ដោយពុំមានប្រជាពលរដ្ឋណាបានឃើញហេតុការណ៍ឡើយ។

ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចូលរួមសហការ និងទប់ស្កាត់ក្រុមចោរលួចគោក្របីរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ កុសល


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


