សន្តិសុខសង្គម
ឃាត់ពិន័យរថយន្តធំដឹកដី ថ្ម ខ្សាច់ និងទំនិញបន្ទុកផ្សេងៗ មិនរាងចាលនឹងបញ្ជូនទៅតុលាការ
នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកដឹកនាំកម្លាំងនគរបាលជំនាញ ១ ក្រុម ចុះប្រតិបត្តិការចំណុចក្បាលស្ពានទឹកថ្លា ឃាត់រថយន្តដឹកលើសទម្ងន់ រថយន្តធំដឹកដី ថ្ម ខ្សាច់ គ្រឿងសំណង់ និងទំនិញបន្ទុកផ្សេងៗទៀតជាច្រើនគ្រឿង ធ្វើការត្រួតពិនិត្យ ណែនាំ អប់រំភ្ជាប់កិច្ចសន្យាលើកដំបូងដល់អ្នកបើកបរ ក្នុងនោះផាកពិន័យ បើមិនរាងនៅតែបន្តដឹក នឹងបញ្ជូនទៅតុលាការចាត់វិធានការផ្លូវច្បាប់។

លោកវរសេនីយ៍ឯក គី មករា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមការងាររបស់លោកចុះពិនិត្យរថយន្តដឹកដីជាច្រើនគ្រឿងនោះ មានករណីដូចជា រថយន្តធំ បើកលឿនក្នុងទីប្រជុំជន , រថយន្តដឹកលើសទម្ងន់ ដឹកដីមិនគ្របបានត្រឹមត្រូវ , រថយន្តដាក់ស៊ីផ្លេឮខ្លាំង បង្កការរំខានដល់ពលរដ្ឋយ៉ាងខ្លាំងរយៈពេលកន្លងមក។ រឿងរថយន្តដឹកដីនេះ បង្កបញ្ហាខ្លាំង ពាក់ព័ន្ធនឹងអាជ្ញាធរក្រុងសិរីសោភ័ណ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពល និងកម្លាំងសមត្ថកិច្ច បានធ្វើឲ្យកម្លាំងជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការទៅលើរថយន្តដឹកដីណាដែលមិនអនុវត្តតាមការណែនាំ និងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរក្រុងសិរីសោភ័ណ។

លោកបញ្ជាក់បន្ថែមថា រថយន្តធំៗ ពិសេសរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ដែលបើកចូលក្នុងក្រុងរាល់ថ្ងៃ ត្រូវគោរពតាមច្បាប់ឲ្យបានម៉ត់ចត់ ចៀសវាងបង្កបញ្ហាផ្សេងៗ ជាកង្វល់ដល់សាធារណជន និងប៉ះពាល់បរិស្ថានជាដើម។ ពិសេសការដឹកជញ្ជូនដី គ្រឿងសំណង់គ្រប់ប្រភេទ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបន្តថា អ្នកបើករថយន្តដឹកដី ត្រូវមានតង់កៅស៊ូគ្របឲ្យបានជិត។ កន្លងមក រថយន្តដឹកដីមិនគ្រប បណ្ដាលឲ្យជ្រុះដីរាយប៉ាយពេញថ្នល់ជាតិ ប្រឡាក់លើផ្លូវ បាត់បង់សោភ័ណភាព ប៉ះពាល់បរិស្ថានការរស់នៅរបស់ប្រជាពលរដ្ឋ មានធូលីដីហុយយ៉ាងខ្លាំងនៅតាមដងផ្លូវ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទៀតផង។ ចំពោះរថយន្តណាមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ច នឹងមានវិធានការផាកពិន័យទៅតាមច្បាប់ ក្នុងករណីមិនរាងចាល នឹងឈានដល់ការបិទអាជីវកម្មតែម្ដង។

លោកថា ក្នុងការចុះពិនិត្យរថយន្តនេះ អាជ្ញាធរមានសមត្ថកិច្ច បានពិនិត្យរកឃើញរថយន្តធ្វើអាជីវកម្មដឹកដីមិនគ្របប៉ាតង់ បំពាក់ស្លាកលេខមិនត្រឹមត្រូវ បើកជែងយ៉ាងសាហាវក្នុងក្រុង ស៊ីផ្លេឮខ្លាំងក្នុងទីប្រជុំជនជាដើម។ រថយន្តទាំងអស់នេះ ត្រូវបានក្រុមការងារ ធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរ បើនៅតែមិនធ្វើតាមទៀត សមត្ថកិច្ច នឹងអនុវត្តតាមនីតិវិធីច្បាប់រដ្ឋបាលហើយ៕
អត្ថបទ ៖ វ៉ាន់ ណាង







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


