សន្តិសុខសង្គម
ឲ្យអ្នកជិតខាងកាប់រំលំដើមត្នោតដួលសង្កត់ស្ត្រីម្នាក់ស្លាប់ភ្លាមៗ
ស្ត្រីម្នាក់ត្រូវដើមដូងបាក់សង្កត់ស្លាប់ភ្លាមៗមួយរំពិកគួរសង្វេគ បន្សល់ទុកកូនប្រុស ស្រី៦នាក់រស់នៅកំព្រា។
ហេតុការនេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលស្ត្រីរងគ្រោះមានឈ្មោះ ច័ន្ទ ឃឿន អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

តាមការឲ្យដឹងពីលោក សែម សាត ត្រូវជាប្តីបានបញ្ជាក់ថា មុនកើតហេតុ គឺគាត់ឲ្យអ្នកជិតខាងកាត់ដើមត្នោត ពេលដើមត្នោតដួលរលំទៅត្រូវដើមដូងមួយដើមទៀតបាក់សង្កត់ប្រពន្ធគាត់ដែលឈរមើលក្បែរស្លាប់តែម្តងទៅ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃស្លឹកបញ្ជាក់ថា ស្ត្រីខាងលើពិតជាត្រូវដើមដូនបាក់សង្កត់លើបណ្តាលឲ្យស្លាប់ប្រាកដមែន។ បច្ចុប្បន្នក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


