សន្តិសុខសង្គម
ប្រធានមន្ទីរពេទ្យគន្ធបុប្ឆា បញ្ជាក់មុននេះថា ទារករងគ្រោះថ្នាក់លើស្ពានជ្រោយចង្វា មិនទាន់ស្លា.ប់ទេ
កាលពីយប់មិញមានការភ្ញាក់ផ្អើល ចែករំលែកបន្តគ្នា ដោយសេចក្ដីស្រណោះស្រណោក អាណិតខ្លោចចិត្តចំពោះការបាត់បង់ជីវិត ទារកដែលទើបចេញពីមន្ទីរពេទ្យគន្ធបុប្ផា ហើយរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ លើស្ពានជ្រោយចង្វា បន្ទាប់ពីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ចំនួន ៤ យប់។ ប៉ុន្តែមុននេះ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានមន្ទីរពេទ្យគន្ធបុប្ឆា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទារកនោះ មិនទាន់បាត់បង់ជីវិតនៅឡើយទេ ប៉ុន្តែស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងមានសង្ឃឹមតិច។

កាលពីយប់មិញ ក៏មានការ Live ផ្សាយថា ទារកនោះ ស្លាប់ហើយ ពោលគឺគេមានដង្ហើមដោយសារនៅដាក់អុកស៊ីហ្សែនទេ តែពេលដក គឺបាត់ដង្ហើមហើយ។ ចំណែកគ្រួសារទារក គឺធ្វើសំណុំបែបបទ ដើម្បីបញ្ជាក់ពីការស្លាប់ និងយកសពទារកទៅធ្វើបុណ្យ។

គួរបញ្ជាក់ថា លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទារកនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅកន្លែងសង្គ្រោះបន្ទាន់កម្រិតខ្ពស់។ ចំពោះពន្លឺនៃការសង្ឃឹម មិនទាន់មានទេ គឺធ្ងន់ណាស់ ក្រឡកខួរក្បាល ឈាមក្នុងខួរក្បាល ហើមខួរក្បាលធ្ងន់ធ្ងរ ហើយបែកថង់សួត ហើមសួត ដោយកំពុងដំណើរការជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើម។ ក្រុមគ្រូពេទ្យខិតខំជួយអស់ពីសមត្ថភាព។

គួររំលឹកថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យទារក និងមនុស្សចាស់២នាក់ ខ្ទាត គ្រោះថ្នាក់ធ្ងន់ និងត្រូវជួយសង្គ្រោះបន្ទាន់។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើឱ្យមហាជនរិះគន់ រហូតមានការប្ដឹងដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សែន ចំនួន ៤នាក់ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដើម្បីការពារតាមផ្លូវច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


