សន្តិសុខសង្គម
រថយន្តស្ទូចបួងចង្កូតជ្រុលបុកចូលផ្ទះលក់គ្រឿងសមុទ្រ និង គ្រឿងក្រអូបរបួសបុរសម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងអង្គុយលក់គ្រឿងសមុទ្រមុខផ្ទះត្រូវរថយន្តស្ទូចបើកលឿនបួងចង្កូតជ្រុលបុកកំរោលនិងបន្តបុកចូលគ្រឿងក្រអូបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិត្រពាំងក្រសាំងសង្កាត់បឹងធំ ខណ្ឌកំបូល។ រងគ្រោះឈ្មោះ ហាក់ លី ឆ្នាំអាយុ៤៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស្ទូចពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ3C-1526 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏បួងចង្កូតមកខាងឆ្វេងដៃជ្រុលបុកចូលផ្ទះលក់គ្រឿងសមុទ្រនិងផ្ទះលក់គ្រឿងក្រអូបរងការខូចខាតយ៉ាងដំណំ រួមទាំងបុរសម្នាក់កំពុងអង្គុយលក់គ្រឿងសមុទ្ររងបួសធ្ងន់។

ក្រោយកើតហេតុប្រជាពលរដ្ឋឃាត់តៃកុងរថយន្តប្រគល់ជូនសមត្ថកិច្ចរងចាំធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្ទះ៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


