សន្តិសុខសង្គម
ជិះកង់មកប្លន់ម៉ូតូបានសម្រេច តែរត់មិនរួចពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន
ជនសង្ស័យម្នាក់ជិះកង់មកប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះស្រែកចោរៗផ្អើលដល់ប្រជាពលរដ្ឋជួយដេញចាប់បានព្រួតវាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងអង្គុយលើម៉ូតូរបស់ខ្លួនម៉ាក ប៊ីត ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1JL-3822 ខណ:ពេលនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់ក្បែរម៉ូតូរបស់ខ្លួន រួចធ្វើសកម្មភាពច្រានរូបគាត់ធ្លាក់ពីលើម៉ូតូហើយជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនតាមបណ្ដាយផ្លូវចោមចៅ ភ្លាមៗនារីរងគ្រោះស្រែកចោរៗភ្ញាក់ផ្អើលប្រជាពលរដ្ឋជួយដេញពីក្រោយរហូតមកដល់ផ្លូវ២១៧ចំណុចមុខការ៉ាសសំាងកាល់តិចទើបចាប់ជនសង្ស័យបាន និងវាយម្នាក់មួយដៃជើងឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាបានចុះទៅដល់ និងបាននាំជនសង្ស័យ និងជនរងគ្រោះទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីសួរនាំ និងដាក់ពាក្យបណ្ដឹងដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ