Connect with us

សន្តិសុខសង្គម

បន្ទាប់ពីមហាជនរិះគន់ខ្លាំង មេឃុំពន្លៃ និរាករណ៍ ការស្នើបើកអាជីវកម្ម​ បោះពុម្ពផ្ដាច់មុខក្នុងឃុំ

បានផុស

នៅ

លោក គ្រីប ឡាំ មេឃុំពន្លៃ សុ្រកភ្នំសុ្រក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ចេញលិខិតនិរាករណ៍ ការស្នើបើកអាជីវកម្ម​ បោះពុម្ពផ្ដាច់មុខ ឈ្មោះ “រោងបោះពុម្ព វីរៈ សោមម៉ាទេវី បោះពុម្ព គ្រប់ប្រភេទ” ក្នុងឃុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សូមអភ័យទោសអំពីសំណាក់មន្ត្រីរាជការ គ្រប់ថ្នាក់ និងសាធារណៈជនទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងឃុំពន្លៃ ទាំង ៦ ភូមិ ខណៈកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលឃុំពន្លៃបានឃើញ និងឯកភាពលើលិខិតស្នើរសុំ បើកអាជីវកម្ម រោងពុម្ពស្របច្បាប់ផ្តាច់មុខរបស់ឈ្មោះ ទន់ វីរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីសំណាក់រស់នៅ ភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មេឃុំពន្លៃលើកឡើងបន្តថា បន្ទាប់មកមានការរិះគន់ពីសំណាក់មហាជន និងឃុំខ្លួនឯងបានឃើញថា មានខុសឆ្គងឆកល្វែងពីផ្លូវច្បាប់។ ដូចនេះរដ្ឋបាលឃុំពន្លៃ សូមចេញលិខិតមោឃៈ និងនិរាករណ៍ចោលនូវលិខិតស្នើរសុំបើកអាជីវកម្មរបស់លោក ទន់ វីរៈ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

គួររំលឹកថា លើបណ្ដាញសង្គមបានចែករំលែកបន្តគ្នា ដោយមានការរិះគន់ និងមិនពេញចិត្ត បន្ទាប់ពីឃើញ លិខិតស្នើសុំបើកអាជីវកម្ម រោងពុម្ព ផ្ដាច់មុខ ក្នុងឃុំពន្លៃ ព្រមទាំងមាន ត្រា និងចុះហត្ថលេខាឯកភាព ពីមេឃុំពន្លៃ និងមេភូមិគោកតាសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម