Connect with us

សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចជាង ១ ០០០ នាក់​ ត្រៀមរក្សាសន្ដិសុខ​នៅថ្ងៃឆ្លងឆ្នាំសាកល

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បានរៀបចំត្រៀមកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ ០០០ នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់​ ក៏ដូចជាការសម្របសម្រួលចរាចរណ៍ទាំងក្នុងរាជធានីភ្នំពេញ និងច្រកចេញចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូនេះថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលនេះ​ មានប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរចេញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា។

កម្លាំងស្នងការរដ្ឋាន​នគរបាល​រាជធានីភ្នំពេញក៏បានដាក់ពង្រាយតាមភូមិសាស្ត្រទីកន្លែងនានាក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ​និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមគោលដៅនានា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កម្លាំងបង្ការពន្លត់អគ្គិភ័យក៏ត្រៀម ២៤ ម៉ោងដែរ ខណៈការការពារសន្ដិសុខ និងបទល្មើសផ្សេងៗក៏សមត្ថកិច្ចបានត្រៀមរួចហើយដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម