សន្តិសុខសង្គម
ឆេះផ្ទះលក់រថយន្ដមួយកន្លែង ខូចខាតរថយន្ដ៣គ្រឿងទាំងព្រឹក
ផ្ទះលក់រថយន្ដមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្ដាលខូចខាតរថយន្ដស៊េរីទំនើបចំនួន៣គ្រឿងទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២៣២ ផ្លូវ១៨២ ភូមិ០៦ សង្កាត់ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ពីប៉ុស្តិនរគបាលរដ្ឋបាលផ្សារដេប៉ូទី១ បានបង្ហាញថា ម្ចាស់ផ្ទះមានឈ្មោះ សល់ ម៉េងស៊ឺ ភេទប្រុស អាយុ២០ឆ្នាំ ទំហំឃ្លាំង ( ១២x ៦០ ) ខូចខាតរថយន្ត៣គ្រឿង ម៉ាក លុចស៊ីស LM រថយន្តម៉ាក តូយ៉ូតា ស្វរ៉េនណឺ រថយន្ត ម៉ាកបេលី ( ពណ៌ខ្មៅទាំងបី គ្មានអ្នករងគ្រោះទេ )។

ក្នុងរបាយការណ៍បានបញ្ជាក់ថា អគ្គិភ័យនេះបានរលត់ទៅវិញនៅ៥និង៣០នាទី ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦៨មែត្រគូប៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


