Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​ស៊ិន​ទ្រី​ចំនួន​២​គ្រឿង

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ស៊ិន​ទ្រី​ ចំនួន​ពីរ​គ្រឿង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់ក​ម្មករ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍ កាលពី​នៅ​វេលា​ម៉ោង​៦​និង ៣០​នាទី ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​កា​រ៉ា​ស​ឡាន​ក្រុមហ៊ុន​ស៊ិន​ទ្រី ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ម្ចាស់​ទីតាំង​ឈ្មោះ សេង សា​វី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ស៊ិន​ទ្រី។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ខាង​លើបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ខណៈ​ដែល​បុគ្គលិក​ចប់​វេន​ក៏​បើ​ក​រថយន្ត​ចូល​ក្រុម​ហ៊ុន​វិញ​ចត​ទុក​ធម្មតា លុះ​មកដល់​វេលា​កើត​ហេតុ​ខាង​លើ​ក៏​ឃើញ​មាន​ផ្សែង​ហុយ​ចេញពី​ក្បាល​រថយន្ត​បង្ក​ជា​អណ្តាត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទើប​នាំគ្នា​ទាញ​ទុយោ​មក​បាញ់​ទឹក និង​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាមៗ​។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​ភ្លាម អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បង្ការ សង្គ្រោះ​អគ្គិភ័យ​បានចេញ​រថយន្ត​មកដល់​ជា​ច្រើន​គ្រឿង​ដើម្បី​ធ្វើ​ការ​បាញ់ទឹក​ពន្លត់​យ៉ាង​ញាប់​ដៃ​ជើង រហូត​ប្រើប្រាស់​ទឹក​អស់​ត្រឹមតែ​៣​ឡាន ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៨ និង​៥០​នាទី​ថ្ងៃខែ​ដដែល និង​ខូចខាត​រថយន្ត​អស់​ចំនួន​២​គ្រឿង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​បណ្ដាលមកពី ឆ្លង​ចរន្ត​អគ្គិសនី​(​អាគុយ​រថយន្ត​) ដោយ​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៩ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១១ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម