Connect with us

សន្តិសុខសង្គម

មុន​ចូល​សែន​ពិធី​ចិន ផ្ទះ​បី​ខ្នង​បាន​ឆាបឆេះ ក្នុងស្រុក​ស្ទឹងត្រង់

បានផុស

នៅ

កំពង់ចាម​ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ចំនួន​៣​ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ខណៈ​សែន​ចិន​មិន​ចូល​មក​ដល់ ក្នុង​ហេតុការណ៍​នេះ មិន​បណ្ដាលអោយ​មនុស្ស​រងរបួស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វេលា​ម៉ោង ១១​ថ្ងៃត្រង់ នា​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០២៣ មាន​ករណី​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ ចំនួន​៣​ខ្នង ដែល​ស្ថិតនៅ​ចំណុច​ភូមិ​ព្រែកកក់ ឃុំ​ព្រែកបាក់​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ប្រហែល​មកពី​ម្ចាស់ផ្ទះ​ខ្នង​ទី​១ ដាំបាយ​អគ្គិសនី ទើប​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន​ឆ្លង​ចរន្ត​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ផ្ទះ​ឈើ​ប្រក់​ក្បឿង​ចំនួន​៣​ខ្នង ស្មើ៣​គ្រួសារ​នេះ គឺ​បាន​ឆាបឆេះ​ទាំងស្រុង ខណៈ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ប្រើប្រាស់​ឡានទឹក​៦​គ្រឿង និង​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​ឡើយ​។ ករណី​អគ្គីភ័យ​នេះ កងកម្លាំង​នគរបាល បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​១០០% នៅវេលា​ម៉ោង​១​នឹង​៣០​នាទី​។

ទន្ទឹមនឹង​នេះដែរ អាជ្ញាធរខេត្ត​កំពង់ចាម ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះ​អគ្គីភ័យ ដែល​អាច​កើតមាន​គ្រប់ពេល ប្រសិនបើ មានការ​ធ្វេសប្រហែស ក្នុងឱកាស​ពិធី​សែន​ចិន​ខាងមុខនេះ​។ ដូចនេះ ពេល​មិន​នៅ ឬ ចាក​ចេញពីផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់​ទៀន ធូប ជាមុនសិន ដើម្បី បង្ការ​ក្រែង​កើតមាន​មហន្តរាយ​ផ្សេងៗ ៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម