Connect with us

សន្តិសុខសង្គម

ចោរ​សម័យថ្មី ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​រថយន្ត​ធ្វើ​សកម្មភាព​បន្លំ​លួច​មាស​ជាង​១០​តម្លឹង អស់​លក្ខ​ជាប់អន្ទាក់​នគរបាល

បានផុស

នៅ

កំពង់ស្ពឺ ​៖ ចោរ​សម័យថ្មី ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​រថយន្ត​ដើរ​ធ្វើ​សកម្មភាព​បន្លំ​លួច​មាស​ជាង​១០​តម្លឹង​ពី​អាជីវករ​លក់​មាស ប្តូរ​លុយ​ផ្សារ​ក្រាំង​ច្រេ​ក ស្រុក​ឧដុង្គ បានសម្រេច​ប៉ុន្តែ​គេច​មិន​រួច​ត្រូវ​ជាប់​ខ្នោះ​។

​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​ករណី​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើ​សកម្មភាព​លួចបាន​មាស​ជាង​១០​ដំឡឹង ត្រង់ចំណុច​ផ្សារ​ក្រាំងចេក ក្នុងភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ស៊ឹម ឡេង ភេទ​ស្រី អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល និង​ឈ្មោះ ឡោ ថុល ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ចុន ចំរើន​  ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ លក់​មាស ប្តូរប្រាក់ នៅ​ផ្សារ​ក្រាំងចេក រស់នៅ​ភូមិ​ទួល​ស្តៅ ឃុំ ក្រាំងចេក ស្រុក​ឧដុង្គ​។

មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្រើ​ល្បិច​រក​ទិញ​មាស និង​បន្លំ​លួច​មាស​បាន​ជាង​១០​តម្លឹង មាន​ខ្សែក​១០​ខ្សែ ក្រ​វឹល​៣០​គូរ ,​បន្តោង​ខ្សែក​២០​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បានសម្រេច​ជនរងគ្រោះ​សង្ស័យ​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឃាត់ខ្លួន​ភ្លាមៗ​។

ក្រោយ​ឃាត់ខ្លួន​បាន​ដកហូត​បាន ទូរសព្ទដៃ ០៤​គ្រឿង ,​នាឡិកាដៃ ០១​គ្រឿង ,​រថយន្ត​ម៉ាក​កាមរី ហើម ពណ៌​ស ផលិត​ឆ្នាំ​១៩៩៣ មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​មាស ១០​តម្លឹង​។ ចំពោះ​គ្រឿង​អលង្ការ​ត្រូវ​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៨ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤១ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម