សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះការដ្ឋាននៅខណ្ឌសែនសុខម្សិលមិញ ខូចខាតបន្ទប់ស្នាក់នៅសរុប១៦បន្ទប់ និងម៉ូតូ១១គ្រឿង
ករណីអគ្គិភ័យដែលឆេះក្នុងការដ្ឋានសាងសង់មួយកន្លែងនៅខណ្ឌសែនសុខកាលពីម្សិលមិញ បណ្ដាលឲ្យខូចខាតបន្ទប់សា្នក់នៅរបស់កម្មករសរុបចំនួន១៦បន្ទប់ និងឆេះរោលម៉ូតូ១១គ្រឿង ដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិនី។

យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យឆាបឆេះបន្ទប់ស្នាក់នៅ១២បន្ទប់ ប្រក់ស័ង្កសី អស់ទាំងស្រុង (ទំហំ ៤,៥ម៉ែត្រ x ១៥ម៉ែត្រ) និងរាលដាលអស់ចំនួន ៤បន្ទប់ផ្សេងទៀតប្រហែល ២០% និងម៉ូតូឆេះរោអស់ចំនួន១១គ្រឿង តែមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តការជួយអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើរនឹង ៤៨ម៉ែត្រគូប ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងបានទាំងស្រុង។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងការដ្ឋានសាងសង់មួយកន្លែងយីហោ ស៉ីណូ ជូ ហ្គូ ខនស្ត្រាក់សិន អេនជីនារីង ឯ.ក ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ