សន្តិសុខសង្គម
ព្រះរាជអាជ្ញាសម្រេចដោះលែងប្ដីប្រពន្ធជីវភាពខ្វះខាត២គូ ករណីលួចដែកតិចតួចត្រូវម្ចាស់ប្ដឹង
កំពង់ឆ្នាំង ៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅ ល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចដោះលែងជនសង្ស័យជាប្ដីប្រពន្ធ៤នាក់ដែលមានជីវភាពខ្វះខាត ខណៈសមត្ថកិច្ចចាប់ខ្លួនទាក់ទងនិងដើមបណ្ដឹងប្ដឹងថាពួកគេបានលួចដែករបស់ខ្លួនទៅលក់ឲ្យអេតចាយ។
សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យទាំងពីរគូ នេះបានត្រូវឃាត់ខ្លួនមាន១ ឈ្មោះ ម៉ាត់ ឧស្មាន់ ហៅហៀង ភេទប្រុស អាយុ ២៥ ឆ្នាំ , ២ឈ្មោះម៉ាត់ សាលីន ហៅថៃអាយុ ១៩ ឆ្នាំ ៣.ឈ្មោះ នាង ម៉ាណា ហៅរស្មី អាយុ ២២ ឆ្នាំ ភេទស្រី មានផ្ទៃពោះ 6 ខែ , ៤ឈ្មោះ វ៉ាន់ គុយអេង ហៅនី អាយុ ២០ឆ្នាំភេទ ស្រី មានកូនតូចម្នាក់និងមាន ផ្ទៃពោះ ៤ ខែ ។ ពួកមានមុខរបរជាកម្មករសំណង់និងគ្មានផ្ទះសម្បែងនៅទេ គឺរស់នៅលើដីរបស់គេនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំងបួននាក់ខាងលើនេះ ត្រូវគេប្ដឹងថា បានលួចដែកយកទៅលក់ឲ្យអ្នកទិញអេតចាយ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស រួមនឹងរកឃើញដែករបស់ជាភស្តុតាងរបស់ខ្លួន នៅផ្ទះទិញអេតចាយផងដែរ។ ជនសង្ស័យទាំងបួននាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ កសាងសំណុំរឿងបញ្ជូនមកកាន់តុលាការខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៣។
នៅចំពោះមុខតុលាការជនសង្ស័យទាំងបួននាក់បានសារភាពថា ពួកគា ត់ពិតជាបានលួចដែករបស់គេចំនួន៣លើកពិតមែន ហើយបានយកទៅលក់ឲ្យអ្នកទិញអេតចាយនៅស្រុកផុស លើកទីមួយលក់បានលុយ ១២.០០០ រៀលនិងលើកទី ២ លក់បានលុយ ១៣.០០០រៀល ដើម្បីយកលុយនេះទិញថ្នាំឲ្យម្ដាយឈឺនិងទិញទឹកដោះគោអោយកូនបៅ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយពីបានពិនិត្យសំណុំ រឿងខាងលើនេះ ដែលជារឿងចោរកម្មតូចតាច លោកក៏បានសម្រេចចិត្តដោះលែងជនសង្ស័យទាំងបួននាក់នៅល្ងាចថ្ងៃទី០២ ខែឧសភានេះឲ្យវិលទៅកាន់មូលដ្ឋានវិញ ដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចរបស់គេជាមួយតុលាការ និងជាមួយនគរបាលប៉ុស្តិ៍មូលដ្ឋាន។
ក្នុងការដោះលែងនេះដែរលោកព្រះរាជអាជ្ញាក៏បានឧបត្ថម្ភអង្ករចំនួន ៥០ គីឡូ និងលោកព្រះរាជអាជ្ញារង២នាក់ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ដល់អ្នកទាំងបួននាក់ខាងលើនេះផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


