សន្តិសុខសង្គម
បើកការស៊ើបសួរបុរសម្នាក់យកកាំភ្លើងគំរាមជាងកាត់សក់
លោក សេង ម៉េងស្រ៊ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើបុរសម្នាក់ ដែលបានស្រែកជេរឡូឡា និងយកកាំភ្លើងទៅភ្ជង់គំរាមជាងកាត់សក់ក្នុងហាងយីហោ RHM ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជនសង្ស័យឈ្មោះ លឹម សុងឆ័យ អាយុ៣៣ ឆ្នាំ មុខរបរ ជាអាជីវករលក់ដូរ រស់ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសនោះត្រូវបានសមត្តកិច្ចនគរបាលចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពស្រែកជេរឡូឡា និងយកកាំភ្លើងគំរាម ក្នុងហាងកាត់សក់យីហោ RHM ធ្វើឲ្យមានការភ្ញាក់ផ្អើល។
កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ បុរសនោះបានទៅស្រែកជេរឡូឡា និងយកកាំភ្លើងសគំរាមអ្នកដទៃ ហើយត្រូវបុគ្គលិកនៅក្នុងហាង ហាមឃាត់កុំឲ្យសើចលឺព្រោះរំខានដល់ភ្ញៀវមកកាត់សក់នៅទីនោះដែរ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គមនៅថ្ងៃខែខាងលើបានបង្ហាញថា បុរសម្នាក់នោះស្លៀកខោខូវប៊យ ពាក់អាវយឺតលឿង ជិះរថយន្តទំនើប១គ្រឿងពាក់ស្លាកលេខ ២២២២ បានចូលទៅក្នុងហាងកាត់សក់យីហោ RHM រួចស្រែកជេរគេជេរឯង។
មួយសន្ទុះក្រោយមកបុរសនោះបានដើរចេញទៅក្រៅ ទំនងចូលក្នុងរថយន្តក៏យកគ្រាប់កាំភ្លើងពិតមកបាចនៅក្នុងហាង បង្កឲ្យមានការភ័យខ្លាចដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយរង់ចាំកាត់សក់។ បន្ទាប់មកទៀតបុរសនោះបានដើរចេញវិញ និងបានយកកាំភ្លើងខ្លីសៀតចង្កេះ សោយអាវឡើងលើ ដើម្បីគំរាមជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។

ក្នុងរូបភាពវីដេអូនោះទៀតបានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវនៅក្នុងហាង មានការភ័យខ្លាចយ៉ាងខ្លាំងរហូតអ្នកខ្លះលើកដៃសំពះអង្វរសុំឲ្យបុរសនោះបញ្ឍប់សកម្មភាព ខណៈភ្ញៀវដទៃបានរត់ចេញពីហាងទាំងព្រលឹងចុងសក់។
ទង្វើទាំងអស់នោះហើយដែលធ្វើឲ្យសមត្តកិច្ចឈានដល់ការឃាត់ខ្លួន និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


