Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងបុរីញូថោន

បានផុស

នៅ

កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែង នៅក្នុងបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដកហូតសម្ភារៈមួយចំនួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ ហេីយម្ចាស់ជាជនជាតិចិន ទេីបលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង។

ក្នុងរវង្វង់ប្រតិបត្តិការខាងលេីនេះ អាជ្ញាធរដកហូតសម្ភារៈមួយចំនួន និងម៉ូតូ៣គ្រឿង។ បច្ចុប្បន្ន សម្ភារៈពាក់ព័ន្ធខាងលេីត្រូវបានអាជ្ញាធរដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ចំណែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម