សន្តិសុខសង្គម
ចាប់ខ្លួនអ្នកលក់អនឡាញម្នាក់ បញ្ជូនទៅតុលាការ ករណីហិង្សា និងរំលោភលំនៅឋាន អតីតម្ដាយក្មេក
ស្ត្រីម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពី«បទជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅឋាន តាមពាក្យបណ្ដឹងរបស់អតីតម្ដាយក្មេក»។

ស្ត្រីខាងលើមានឈ្មោះ ញឹម សុខឡេង ហៅ លូមី អាយុ ២៧ ឆ្នាំ ទីលំនៅក្នុងបុរី ប៉េងហួត បឹងស្នោ ផ្ទះលេខ ៤៧ ផ្លូវP២១ សង្កាត់-ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អង្គហេតុ នៃការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឺនៅក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅ លូមី អតីតជាកូនប្រសា បានទៅធ្វើសកម្មភាពស្រែកជេរប្រមាថឡូឡា វាយទ្វារផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ស្របពេលនោះដែរ ក្មេងនៅផ្ទះជាមួយបានបើកទ្វារ ក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី ១ ជួបអតីតម្ដាយក្មេកជាដើមបណ្ដឹង។ ពេលនោះអតីតម្ដាយក្មេក បានទទូចសួរទៅអតីតកូនប្រសាថា បើមានបញ្ហាអ្វីចាំទៅដោះស្រាយគ្នានៅចំពោះមុខសមត្ថកិច្ចដែលជាអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃស្អែកទៅ មិនគួរមករំខានដំណេកពួកគាត់ទាំងយប់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ជនសង្ស័យមិនព្រមស្ដាប់ និងបានធ្វើសកម្មភាពប្រើអំពើហិង្សាយ៉ាងកំរោល ដោយយកកៅអីគប់ និងវាយទៅលើអតីតម្ដាយក្មេក បណ្ដាលឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្ដាំ។ បន្ថែមនោះ ជនសង្ស័យ បន្តជេរប្រមាថ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈ និងវាយកម្ទេចគ្រឿងជាទីសក្ការបូជាដែលមានតម្លៃរបស់គ្រួសារដើមបណ្ដឹងទៀតផង។
លើសពីនេះទៀត ជនសង្ស័យ បានអុកឡុក ដោយហិង្សាទៅលើម្ដាយដើមបណ្ដឹង មានវ័យចំណាស់ អាយុ ៩៥ ឆ្នាំ ដែលសម្រាន្តនៅកន្ទេល ធ្វើឲ្យតក់ស្លុត ស្ទើរគាំងបេះដូងម្តងៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់។ ក្នុងនោះ ជនសង្ស័យ ក៏បានដឹងយ៉ាងច្បាស់ថា ជីដូនមានវ័យចំណាស់ចាស់ជរា និងមានជំងឺបេះដូងប្រចាំកាយ និងងាយរងការតក់ស្លុតបំផុត។
ពាក្យបណ្ដឹងបានបញ្ជាក់ទៀតថា ជនសង្ស័យជាមនុស្សមានអត្តចរិតកោងកាច តែងតែរករឿង បង្កជម្លោះតាំងពីមុនរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់។ ក្នុងនោះ ដោយពួកគេរស់នៅមិនចុះសម្រុងគ្នា ក៏មានការប្ដឹងសុំផ្ដាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែងលះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត។ ដូចជានៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២២ ជនសង្ស័យ ក៏ធ្លាប់បានធ្វើសកម្មភាពជេរប្រមាថទៅលើក្រុមគ្រួសារជាដើមបណ្ដឹងទាំងកណ្ដាលយប់ និងបានវាយកម្ទេចរថយន្តអស់ ២ គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្ដឹងនៅតុលាការទៀតផង។ សំណុំរឿងខាងលើនេះ បានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ដែលការស៊ើបសួរនៅមិនទាន់បញ្ចប់នៅឡើយទេ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
កីឡា១ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
កីឡា៦ ថ្ងៃ មុន
បួខាវ និងក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន នឹងមកដល់កម្ពុជានៅថ្ងៃនេះ
-
វប្បធម៌ ជំនឿ២ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត