សន្តិសុខសង្គម
សមត្ថកិច្ចច្រានចោលព័ត៌មានមួយចំនួនពាក់ព័ន្ធករណីបាត់ក្មេងដែលមានការចែករំលែកជាច្រើននៅលើបណ្ដាញសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអាជ្ញាធរពាក់ព័ន្ធបានស្រាយបំភ្លឺ និងច្រានចោលនូវការចែករំលែកមួយចំនួនពាក់ព័ន្ធករណីបាត់ក្មេងជាបន្តបន្ទាប់ដែលធ្វើឲ្យមហាជនមានការភាន់ច្រឡំ។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកមានឈ្មោះ “អនុរក្ស” “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួនផ្សេងទៀត បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន។ បន្ទាប់ពីទទួលព័ត៌មាននេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ននាយកដ្ឋានជំនាញកំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏សូមអំពាវនាវមហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ។
ពាក់ព័ន្ធករណីខាងលើ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានចេញសេចក្ដីស្រាយបំភ្លឺមួយផងដែរ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានបង្ហោះចែករំលែកពីការបាត់កូននៅក្រុងបាត់ដំបង ក៏ដូចជាការសំណូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ Ly paoher បានសរសេរខ្លឹមសារថា គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង វេលាម៉ោង៥ល្ងាច ដោយភ្ជាប់នូវរូបភាពក្មេងប្រុស និងលេខទូរស័ព្ទគាត់ទៀតផង។
នៅពេលទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការពិនិត្យស្រាវជ្រាវលើទិដ្ឋភាពជាក់ស្តែងជុំវិញការលើកឡើងរបស់ម្ចាស់គណនីខាងលើ។

ស្នងនគរបាលខេត្តបន្ថែមថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ តាមរយៈលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ម្ចាស់គណនីខាងលើបានផ្តល់ព័ត៌មានត្រឡប់មកសមត្ថកិច្ច និងសរសេរបង្ហោះក្នុងកណនីហ្វេសប៊ុករបស់ខ្លួនថា កូនគាត់ត្រូវបានម្តាយបង្កើតជាអ្នកយកទៅ ខណៈដែលគាត់ និងភរិយាជាម្តាយរបស់ក្មេងនេះមានទំនាស់ជាមួយគ្នានាពេលកន្លងមក (មិនមែនជាករណីផ្សេងលើសពីនេះទេ)។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គមមានការបង្ហោះចែករំលែកជាច្រើនពាក់ព័ន្ធករណីមានជនអនាមិកចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀនជាដើមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងព្រួយបារម្មពីសុខសុវត្តិភាពកូនតូចៗរបស់ពួកគាត់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


