សន្តិសុខសង្គម
លោក អ៊ួន សារ៉ាត់ និងបក្ខពួកត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ
លោក អ៊ួន សារ៉ាត់ រួមទាំងបក្ខពួកចំនួន២នាក់ត្រូវបានតំណាងអយ្យការអមសាលដំបូងខេត្តតាកែវ ធ្វើកិច្ចសន្យាអប់រំដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីកម្លាំងនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនកាលពីយប់ថ្ងៃទី១ ខែមិថុនា ពាក់ព័ន្ធការរៀបចំថតវីដេអូសម្ដែងបែបញ៉ុះញ៉ុង។

លោក អ៊ួន សារ៉ាត់ រួមទាំងបក្ខពួកចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃ១ ខែមិថុនា ឆ្នាំ២០២៣ ចំណែកក្រុមក្មេងប្រុសស្រីដែលជាសម្ដែងចំនួន៥នាក់បានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ ដោយសារការសម្ដែងនេះគឺជាការរៀបចំ និងជួលឲ្យសម្ដែងដោយក្នុងម្នាក់ៗទទួលបានប្រាក់៣ម៉ឺនរៀលពីថតសម្ដែង។ នេះបើតាមលោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២ ខែមិថុនា នេះ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ០៣នាក់ ទី១ ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធាភ្នំពេញ, ទី២ ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី៣ ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយមុនពេលកើតហេតុជនសង្ស័យទាំង០៣នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានទំព័រហ្វេកប៊ុកផេកឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាទំព័រហ្វេកប៊ុកផេករបស់ឈ្មោះ (អ៊ួន សារ៉ាត់) បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ។ ដែលនៅក្នុងវីដេអូនោះ មានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចអ្នកខេត្តតាកែវ៕
អត្ថបទ៖ សុខុម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


