Connect with us

សន្តិសុខសង្គម

ទឹកទន្លេមេគង្គហក់ឡើង នឹងលិចតំបន់ទំនាបអមដងទន្លេស្ថិតក្នុង ៣ ខេត្ត

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះថា ស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្ល មេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃខាងមុខនេះជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជាមាន ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។ តែក្រសួងក៏ប្រាប់ឱ្យប្រជាពលរដ្ឋសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម