Connect with us

សន្តិសុខសង្គម

​ប្រជាពលរដ្ឋគាំទ្រចំណាត់ការចាប់ប្រមូលក្រុមអនាធិបតេយ្យយកទៅមន្ទីរសង្គមកិច្ច

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្បារអំពៅទី២បានសម្ដែងការគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចចម្រុះដែលចុះប្រមូលក្រុមជនអាណាធិបតេយ្យអុកឡុកក្នុងមូលដ្ឋានយកទៅមន្ទីរសង្គមកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ រដ្ឋា រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបាននិយាយថា កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញានេះកម្លាំងចម្រុះរបស់សង្កាត់បានចុះប្រមូលក្រុមជនអនាធិបតេយ្យមានស្រីមានប្រុសចំនួន៨នាក់យកទៅអប់រំនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញជាផែនការលុបបំបាត់ក្រុមអុកឡុកក្នុងមូលដ្ឋាន។

លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ក្រុមជនទាំង៨នាក់ដែលឃាត់ខ្លួននេះគឺជាជនញៀនថ្នាំហើយធ្លាប់ជាប់គុករាប់ភ្លេចប៉ុន្តែចេញមកវិញមិនរាងចាលហើយពិសេសជាងនេះពួកគេតែងបង្កហិង្សា និងលួចសម្ភារប្រជាពលរដ្ឋដូចទៅ និងចោរហារយអញ្ចឹង។

ម្យ៉ាងទៀតប៉ះពាល់ដល់កិត្តិយសប្រទេសជាតិដែលមើលទៅសម្បូទៅដោយមនុស្សពាលាប៉ះពាល់ដល់ជាតិទាំងមូលផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម