សន្តិសុខសង្គម
បញ្ជូនសិស្សសាលា ៥ នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាលើក្មេងស្រីសិស្សសាលា
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានបញ្ជូនខ្លួនជនដៃជាសិស្សសាលាសរុបចំនួន ៥ នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនពាក់ព័ន្ធមានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។


កាលពីល្ងាចថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ មានផ្ទុះការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គមដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុមបានព្រួតវាយសិស្សស្រីម្នាក់នៅដីវាលមួយកន្លែងនៅក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានជាសិស្សសាលា អាវស សំពត់ខៀវ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងផ្ដើមចេញពីរឿងអ្វីនោះទេ។
ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


