Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់២នាក់ ដែលវាយក្មេងមុខអង្គរវត្ត

បានផុស

នៅ

បុគ្គលិករបស់មន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ដែលគេសង្ស័យថាបានប្រើអំពើហិង្សាលើក្មេងលក់សត្វអណ្ដើកនៅមុខប្រាសាទអង្គរវត្តត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ខែមករាឆ្នាំ២០២៤នេះថា ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី។

ជាមួយគ្នានេះ មុនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី ១២ម្សិលមិញ ជនដៃដល់ទាំងពីរបានទៅសុំទោសគ្រួសាររងគ្រោះនៅចំពោះមុខសមត្ថកិច្ចរួចហើយ។

សូមជម្រាបបន្តិចថា កាលពីល្ងាចថ្ងៃទី១១ ខែមករា  តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយព្រោងព្រាតនូវវីដេអូ បុគ្គលិកអាជ្ញាធរជាតិអប្សរាម្នាក់បានប្រើអំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកឱ្យភ្ញៀវទេសចរម្នាក់នៅខាងមុខប្រាសាទអង្គរវត្ត។  

ក្រោយពេលកើតមានករណីប្រើអំពើហិង្សា ក៏ដូចជាផ្ទុះការរិះគន់ព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ក៏បានពិន័យលើបុរសជាជនដៃដល់ និងធ្វើកិច្ចស​​ន្យាផងដែរ៕

អត្ថបទ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម