សន្តិសុខសង្គម
កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយបន្ទាប់ពីបង្ហោះចែកចាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការកោះហៅបុរសម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” មកធ្វើកិច្ចសន្យា បន្ទាប់ពីបុគ្គលរូបនោះបានបង្ហោះផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣កន្លងទៅ។
ការកោះហៅ និងធ្វើកិច្ចសន្យាលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” នេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំការអន្តរាគមន៍ពីក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍របស់ ព័ត៌មានក្រសួងមហាផ្ទៃ MOI TV News បានឲ្យដឹងថា បុគ្គលដែលជាម្ចាស់គណនីហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” មានឈ្មោះ ដ.ស.ណ ត្រូវបានកោះហៅឲ្យចូលខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួនទទួលបានពីប្រភពមិនច្បាស់លាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។
ម្ចាស់គណនីហ្វេសប៊ុករូបនោះបានសារភាពបន្ថែមថា រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកនេះ។

ក្រោយពីបានសាកសួរបំភ្លឺ ឈ្មោះ ដ.ស.ណ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់អង្គភាពរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


