Connect with us

សន្តិសុខសង្គម

កោះហៅសិស្សស្រីម្នាក់ក្រោយបង្ហោះវីដេអូប្រើប្រាស់​បារីអេឡិចត្រូនិចធ្វើឲ្យប៉ះពាល់សង្គម

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រីម្នាក់មកអប់រំណែនាំ ធ្វើកិច្ចសន្យា ក្រោយបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម។

ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីសិស្សស្រីរូបនោះបានប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) បង្ហោះចែកចាយនៅលើលើបណ្ដាញសង្គម និងមានអ្នកចែករំលែកជាច្រើនដែលជាអំពើខុសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ពីព្រោះបារីអេឡិចត្រូនិច (E-Cigarette/ Vape) វា​បណ្តាលឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេ។

បើតាមការរៀបរាប់របស់សិស្សស្រីរូបនេះ ខ្លួនបានប្រើប្រាស់បារីអេឡិចត្រូនិចនេះនៅក្នុងវិទ្យាល័យបាក់ទូក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ និងត្រូវបានចែករំលែងបន្តជាច្រើនទើបលោកគ្រូឲ្យសមត្ថកិច្ចហៅមកអប់រំតែម្ដង។ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំណែនាំ និងមានការធានាពីអាណព្យាបាល លោកគ្រូ-អ្នកគ្រូ ឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច សមត្ថកិច្ចក៏អនុញ្ញាតឲ្យសិស្សស្រីរូបនោះត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ៕

អត្ថបទ៖​ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម