សន្តិសុខសង្គម
អភិបាលខេត្តតាកែវ កោតសរសើរដល់សមត្ថកិច្ចដែលបង្ក្រាបបានក្មេងទំនើងនៅមុខផ្សារអង្គតាសោម
តាមគណនយ្យហ្វេសប៊ុកផ្លូវការរបស់លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកវ ដែលបានបង្ហោះក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខេត្ត លើកឡើងថា “លោកសូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច មានកងកម្លាំងកងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល ដែលបានចេញប្រតិបត្តិការក្តៅភ្លាមៗ តាមស្រាវជ្រាវរុករកក្រុមក្មេងទំនើង ដែលបានបើកម៉ូតូដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខផ្សារអង្គតាសោម រហូតឈានដល់ការឃាត់ខ្លួនបានចំនួនពីរនាក់។ ជាងនេះ លោកអភិបាលខេត្តសូមឲ្យកម្លាំងសមត្ថកិច្ច បន្តស្រាវជ្រាវមុខសញ្ញានៅសេសសល់ ដើម្បីឃាត់ខ្លួនយកមកអនុវត្តច្បាប់បន្តទៀត ។

លោកអភិបាលខេត្តក៏អំពាវនាវដល់ប្អូនៗ យុវជន សូមមេត្តាខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកឪពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ កុំឲ្យក្លាយខ្លួនជាក្មេងទំនើងនាំឲ្យខូចអនាគតរបស់ខ្លួន និងប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារ”។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


