សន្តិសុខសង្គម
ឆេះផ្ទះមួយល្វែងនៅសង្កាត់កំបូល ខូចខាតរថយន្តមួយគ្រឿង និងម៉ូតូ៤គ្រឿង
រថយន្តមួយគ្រឿង និងម៉ូតូចំនួន៤គ្រឿង រួមទាំងសម្ភារៈមួយចំនួនត្រូវបានរងការខូចខាតក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីសុខចំរេីន សង្កាត់កំបូល។

ករណីអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចក្នុងបុរីសុខចំរើន ក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់កំពុងសម្រាកលង់លក់ស្រាប់តែឮស្នូសំឡេងផ្ទុះ ចេញពីក្នុងផ្ទះ រួចបង្កទៅជាអណ្តាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ពេលនោះដែរពួកគាត់ និងនាក់ក្បែរខាងនាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់បឋម រួចនាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ភ្លាមៗនោះដែរខាងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រួមសហការជាមួយខាងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ បានចេញរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីខាងជំនាញបាញ់ពន្លត់ចប់អស់រយះពេលជាង៣ម៉ោងឃើញថា រលត់ទៅវិញជាស្ថាពរ តែត្រូវបានខូចខាតផ្ទះមួយល្វែងសម្ភារះមួយចំនួន រួមមានម៉ូតូចំនួន៤គ្រឿង និងរថយន្តមួយគ្រឿងឆេះអស់ទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


