សន្តិសុខសង្គម
អភិបាលខណ្ឌច្បារអំពៅ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់រួមគ្នាលុបបំបាត់បញ្ហាល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើងឲ្យមានប្រសិទ្ធភាព
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បាអំពៅ បានលើកឡើងថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវរួមគ្នាអនុវត្តអោយមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភទ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង។

នេះជាការក្រើនរំឭករបស់លោកអភិបាលខណ្ឌបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រី ជាប្រធានការិយាល័យ និងលោក-លោកស្រី ជាចៅសង្កាតទាំង៨។
លោកអភិបាលខណ្ឌបានលើកឡើងបន្តថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ តែដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់នេះ សូមអោយកម្លាំងគណៈបញ្ជការឯកភាពខណ្ឌ និងសង្កាត់ទាំង៨ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់។ ចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញងាយរងគ្រោះដោយបញ្ហាគ្រឿងញៀន ចុះល្បាតតាមមូលដ្ឋានជាប្រចាំ មួយវិញទៀតចំពោះមន្ត្រីរាជការដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀនគឺត្រូវតែបណ្តេញចេញជាបន្ទាន់ពីអង្គភាពដោយមិនទុកឱ្យនៅធ្វើការទៀតឡើយ។

លោកអភិបាលខណ្ឌក៏ណែនាំទៅដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ បន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ។ បញ្ហាក្មេងទំនើងត្រូវគ្រប់គ្រងមុខសញ្ញាក្មេងទាំងនោះអោយបានដោយប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយលោក លោកស្រីជាចៅសង្កាត និយាយជារួមត្រូវរួមគ្នាអនុវត្តអោយមានប្រសិទ្ធភាព។ ត្រូវចុះសហការជាគណៈគ្រប់គ្រងសាលារៀនចាប់ពីអនុវទ្យាល័យរហូតដល់វិទ្យាល័យ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការសេវាសំណូមពរ សេវាចាំបាច់ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព។ បញ្ហាយកភាស៉ីនៅតាមផ្សារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអោយបានច្បាស់លាស់ ហាមដាច់ខាតយកភាស៉ីពីអ្នកលក់តាមកញ្ច្រែង កញ្ជើរ ល្អី និងអ្នកលក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវ។ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តការងារចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត។

លោកអភិបាលបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងសកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


