សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាមនៅតាមបន្ទប់ជួលកម្មករកម្មការិនីរោងចក្រ
ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌកំបូល សហការជាមួយអាជ្ញាធរសង្កាត់-ភូមិ បានចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម នៅតាមបន្ទប់ជួលរបស់កម្មករកម្មការិនីរោងចក្រ។

ការចុះបាញ់ថ្នាំបង្ការការចម្លងជំងឺគ្រុនឈាមខាងលេីនេះ ធ្វេីឡេីងនៅតាមបន្ទប់ជួលរបស់កម្មករ កម្មកានីរោងចក្រ ដែលស្ថិតនៅចំណុចភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ សុខា






-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


