សន្តិសុខសង្គម
Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង
ឃ្លាំងស្តុកកង់ប្រមាណជិត ៤ ០០០ គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ ខូចខាតសម្ភារៈខាងក្នុងទាំងស្រុងត្រឹមមួយប៉ប្រិចភ្នែក។
គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង ០៥ និង ៤០ នាទីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញពីក្នុងឃ្លាំង លុះមួយសន្ទុះក្រោយមក អណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់។
ប្រភពដដែលបន្តទៀតថា ខណៈកំពុងតែមានផ្សែងហុយ ក៏មានឮសំឡេងផ្ទុះជាច្រើនដងដែរ ទើបបង្កើតឲ្យមានជាអណ្ដាតភ្លើងលេបឆក់យកឃ្លាំងស្តុកកង់នេះតែម្ដង។ ទើបភ្លាមៗ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងរង្វង់ប្រតិបត្តិការពន្លត់នេះដែរ អគ្គិភ័យបានឆាបឆេះនូវឃ្លាំងស្តុកកង់ចំនួនជិត ៤ ០០០ គ្រឿង ខូចខាតទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២៦ គ្រឿង ក្នុងនោះមានរថយន្តអគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ , រថយន្តពន្លត់ OCIC , រថយន្តរបស់ទីក្រុងកោះពេជ្រ , រថយន្តជំនួយស្រាបៀកម្ពុជា , រថយន្តទីក្រុង អូឡាំព្យា , រថយន្តទីក្រុងរណបជ្រោយចង្វារ បាញ់ពន្លត់រហូតមកដល់វេលាម៉ោង ០៧ និង ៣៥ នាទីយប់ ថ្ងៃដដែល ទើបរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចបានដាក់ការសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង