សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះផ្សារបឹងឈូកក្នុងក្រុងបាត់ដំបង អស់តូបលក់ដូរចំនួន១៥០
តូបលក់ទំនិញគ្រប់ប្រភេទចំនួន១៥០តូប របស់អាជីវករស្ថិតនៅជាន់ខាងលើក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង ទៅបានអណ្ដាតភ្លើងឆាប់ឆេះទាំងស្រុងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីយប់។

គួរបញ្ជាក់ថា ទីតាំងផ្សារបឹងឈូកនេះស្ថិតក្នុងក្រុម ទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ឆេះជាន់លើអស់តូបចំនួន១៥០តូប ដែលជាន់ខាងលើនេះមានទំហំប្រហែល ៣០មx៦០ម ហើយម្ចាស់ផ្សារមានឈ្មោះ តាន់ មីស្សែល ភេទប្រុស ជាកូនប្រុសរបស់អតីតលោកឧកញ៉ា តាន់ ឈន់។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ បានឱ្យដឹងថា យប់កើតហេតុគឺអាជ្ញាធរខេត្តបានដាក់កម្លាំងយោធាជាច្រើននាក់អោយមកយាមកាមទល់ភ្លឺដើម្បីការពារទ្រព្យសម្បត្តិរបស់អាជីវករ និងងាយស្រួល ក្នុងការត្រួតពិនិត្យ និងបាញ់ទឹកបន្ត ព្រោះរហូតមកទល់ព្រឹកនេះ មានទីតាំងខ្លះមិនទាន់រលត់ភ្លើងនៅឡើយ រីឯសម្ភារខូចខាតមិនទាន់ដឹងនៅឡើយទេ ដោយឡែកមូលហេតុ ក៏កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៦០ រថយន្ត។ ហើយនៅព្រឹកនេះដែរទីតាំងកើតហេតុ និងតូបដែលស្ថិតនៅខាងក្រោមទាំងអស់ ត្រូវបានកម្លាំងការពារ និងព័ទ្ធខ្សែសុវត្ថិភាព ដោយមិនទាន់អនុញ្ញាតឱ្យអាជីវករចូលលក់នៅឡើយ ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីអគ្គិភ័យនេះ៕
អត្ថបទ៖ សោនិយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


