សន្តិសុខសង្គម
បង្ក្រាបករណីគ្រឿងញៀនដកហូតអាវុធខ្លីមួយដើម និងសម្ភារៈប្រើប្រាស់មួយចំនួន
ជនសង្ស័យចំនួន ៥នាក់ ដែលជាមុខសញ្ញាកាន់កាប់ រក្សាទុក និងចែកចាយនូវសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបព្រមទាំងបានរកឃើញអាវុធខ្លីម៉ាកK54 មួយដើមថែមទៀតផង។

គួរបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងចេញប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់គឺ ១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង។ ២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។ ៥-ឈ្មោះ ឡុង ធីតា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៩ថង់ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួ ទូរស័ព្ទដៃចំនួន៣គ្រឿង កាំភ្លេីងខ្លីចំនួន១ដេីម ម៉ាក k54 បង់ចំនួន០១ គ្រាប់ចំនួន០៨គ្រាប់។
ទាក់ទងរឿងកាំភ្លើងខ្លីនេះ លោកអធិការនគរបាលស្រុកបានឱ្យដឹងថា មុខសញ្ញានេះសារភាពថា បានទិញមកទុកជាប់ខ្លួន តែមិនទាន់បានប្រព្រឹត្តិនូវសកម្មភាពណាមួយដោយប្រេីប្រាស់កាំភ្លើងនេះនៅឡេីយទេ ហេីយនៅថ្ងៃនេះសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


