សន្តិសុខសង្គម
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
ប្រជាពលរដ្ឋចំណុះជើងវត្ត និងព្រះសង្ឃ បានទូងស្គរ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ ខណៈមានសង្ឃ ២ អង្គ នាំគ្នាឆាន់ស្រា សាច់គោអាំង ក្នុងកុដិ នាបរិវេណវត្តពោធិ៍ញ្ញាណ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពុទ្ធបរិស័ទចំណុះជើងវត្ត ខាងលើ បានឱ្យដឹងថា វត្តពោធិ៍ញ្ញាណនេះ មិនទាន់មានបង្កើតគណៈកម្មការណាមួយគ្រប់គ្រងនៅឡើយទេ បើគិតមកដល់សព្វថ្ងៃនេះ។ ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុការពារកុំឱ្យកើតមាន បាតុភាពណាមួយ ឬហិង្សាកើតឡើងប៉ុណ្ណោះ។
ប្រភពបន្ថែមថា ករណីនេះ ជាទង្វើរបស់បុគ្គល មិនអាចនិយាយថា «ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់នោះទេ» ហើយក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋញាតិញោម ពុទ្ធបរិស័ទ ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ នេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ។

ក្រោយពីព្រះចៅអធិការ និងព្រះលេខាធិការអនុគណខណ្ឌមានជ័យ សួរនាំរួច គឺមានការទទួលស្គាល់កំហុសពីសាមីខ្លួន «លោកនេន» ដែលបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា ឆាន់ស្រា ក្លែមសាច់ នោះពិតមែន។
ជាមួយនេះ ក្រោយពីព្រះគ្រូ បានសម្រេចផ្សឹកតាមច្បាប់វិន័យសង្ឃរួច ក៏ប្រគល់លោកនេនដែលប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនាជូនកម្លាំងអាវុធហត្ថខណ្ឌមានជ័យ៕
អត្ថបទ ៖ សំណាង





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


