Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោកចុះកាយបេតុងដែលពលរដ្ឋមួយគ្រួសារចាក់បិទមាត់លូ និងព្រមានវិធានការច្បាប់បើមិនចូលរួមសហការ

បានផុស

នៅ

អាជ្ញាធរខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យ និងអនុវត្តវិធានការកាយបេតុងដែលប្រជាពលរដ្ឋបានចាក់បេតុងបិទមាត់លូបង្ហូរទឹកតាមផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី២។ វីធានការនេះ ធ្វើឡើងបន្ទាប់ពីមានការថតបង្ហោះនៅក្នុងបណ្ដាញសង្គមមានការងឿឆ្ងល់ថា ហេតុអ្វីក៏ពលរដ្ឋមួយគ្រួសារធ្វើសកម្មភាពចាក់បេតុងបិទមាត់លូលើផ្លូវសាធារណៈបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានទទួលការអនុញ្ញាតពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក ឲ្យដឹកនាំកម្លាំងចុះមកទីតាំងដោយឃើញបែបនេះលោកបានទំនាក់ទំនងដើម្បីឲ្យប្រជាពលរដ្ឋដែលបានចាក់បេតុងនេះដើម្បីមកធ្វើកិច្ចសន្យា ណែនាំអប់រំ ប៉ុន្តែពលរដ្ឋមិនចូលរួមសហការជាមួយអាជ្ញាធរឡើយ។ ភ្លាមៗកម្លាំងសណ្ដាប់ធ្នាប់បានធ្វើការកាយបេតុងនោះចេញវីញ ដើម្បីរក្សារសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាផ្លូវទឹកមាត់លូសម្រាប់បង្ហូរឡើងវិញ។

លោកអភិបាលរងបានបញ្ជាក់បន្ថែមថា ទោះប្រជាពលរដ្ឋដែលបានចាក់បេតុងនោះមិនចូលរួមសហការជាមួយអាជ្ញាធរក៏ដោយ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលដោយចេញលិខិតអញ្ជើញឲ្យទៅសាលាខណ្ឌដើម្បីធ្វើការអប់រំ ក្នុងករណីមិនចូលរួមសហការ នោះអាជ្ញាធរនឹងឈានដល់វិធានច្បាប់ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលប្រព្រឹត្តខុស និងធ្វើឲ្យប៉ះពាល់ បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈបែបនេះឡើយ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម