សន្តិសុខសង្គម
យុវជនម្នាក់ ជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ រួចលោតទឹកសម្លាប់ខ្លួន
យុវជនម្នាក់ បានជិះម៉ូតូឡើងស្ពានជ្រោយចង្វារ រួចផ្ដួលម៉ូតូចោល ហើយលោតទឹកសម្លាប់ខ្លួនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពុំមានស្លាកលេខនោះទេ ដោយធ្វើដំណើរឡើងស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ជប៉ុន ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ យុវជនខាងលើ បានផ្ដួលម៉ូតូខ្លួនចោល រួចដោះមួកការពារចេញ ហើយឡើងបង្កាន់ដៃស្ពាន ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនតែម្ដង។

ជាក់ស្ដែងនៅកន្លែងកើតហេតុគេឃើញនៅសល់តែម៉ូតូ ១ គ្រឿង មួកការពារ និងស្បែកជើង ១ គូ តែប៉ុណ្ណោះ ចំណែកមនុស្សបានលិចទៅក្នុងទឹកទន្លេបាត់រកមិនឃើញនោះទេ។ ចំណែកនៅក្នុងអត្តសញ្ញាណប័ណ្ឌរបស់បុរសដែលលោតទឹកមានឈ្មោះ ប៉ក់ ណិត អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិមោងឬស្សី ខេត្តបាត់ដំបង។ ចំពោះមូលហេតុ នៃការលោតនេះ មិនទាន់មានអ្នកដឹងនោះទេ។

ក្រោយពេលកើតហេតុ ពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឡើងមកស្ពានយកម៉ូតូរបស់ជនរងគ្រោះ និងសម្ភារៈផ្សេងៗ ទៀត ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ រង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


