សន្តិសុខសង្គម
បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១
កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ នគរបាលបានបញ្ជូនជនសង្ស័យជនជាតិកូរ៉េម្នាក់ និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់នារីម្នាក់។

កាលពីវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានស្រាវជ្រាវឃាត់បានជនសង្ស័យជនជាតិកូរ៉េម្នាក់ នៅចំណុចផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធករណីឃាតកម្ម។

គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ មានការភ្ញាក់ផ្អើលមួយនៅចំណុចសណ្ឋាគារហូមឈីក អគារលេខ ១៧ ផ្លូវ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង ដោយប្រទះឃើញសពនារីជនជាតិខ្មែរម្នាក់ បានស្លាប់ក្នុងបន្ទប់សណ្ឋាគារខាងលើនោះ។ ភ្លាមៗ នោះ ត្រូវបាននគរបាលជំនាញពាក់ព័ន្ធ ចុះដាក់ទីតាំងកើតហេតុ ស្រាវជ្រាវស៊ើបអង្កេត ទើបដឹងថា ពាក់ព័ន្ធករណីឃាតកម្ម ដោយបុរសជនជាតិកូរ៉េបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន៕
អត្ថបទ ៖ សុភា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


