សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ករណីមនុស្សស្លាប់៣នាក់នៅខេត្តរតនគីរីមិនមែនបណ្តាលមកពីការ ពុលស្រា ស ទេ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមាន
ប្រសាសន៍នៅរសៀលថ្ងៃទី៣១មករានេះថា ករណីមនុស្សស្លាប់៣នាក់ និងសង្គ្រោះបន្ទាន់២នាក់នៅឃុំស៊ើង ស្រុកបរកែវ
ខេត្តរតនគិរី មិនមែនបណ្តាលមកពីពុលស្រា ស ដូចការសង្ស័យនៅដំណាក់កាលដំបូងនោះទេ។

កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២និង០៦នាទី មានករណីមនុស្ស ៥នាក់រងគ្រោះ ក្នុងនោះមាន ៣នាក់បានស្លាប់ និង២នាក់ ផ្សេងទៀតសម្រាកនៅមន្ទីរពេទ្យ ដោយសង្ស័យបណ្តាលមកពីការពុលស្រា សដោយសារជនរងគ្រោះមានអាការៈឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក។ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគីរីបានប្រមូលសំណាកម្ហូបអាហារ (ស្រាស) និងលាមកអ្នកជំងឺបញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យឱ្យដឹងច្បាស់លាស់។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ទាំង៩ ចុះធ្វើការបិទ ទីតាំងផលិត ស្រា ស បណ្តោះអាសន្នរង់ចាំលទ្ធផល ធ្វើសំណាកពីក្រុមគ្រូពេទ្យថា
តើមូលហេតុអ្វីឲ្យពិតប្រាកដបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ។

ជាមួយគ្នានេះផងដែរ ក្រុមការងារខេត្តបានផ្តល់សារ អប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារ និងបន្តតាមដាន អ្នកដែលបានបរិភោគហើយតែមិនទាន់ចេញរោគសញ្ញា។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា តាមលទ្ធផលមន្ទីរពិសោធន៍បានបញ្ជាក់ថា ករណីស្លាប់មនុស្សនៅខេត្តរតនគិរីមិនមែនបណ្តាលមកពីស្រា ស នោះទេ ព្រោះលទ្ធផលតេស្តទៅលើស្រាសអវិជ្ជមាន។ ចំណែកមូលហេតុពិតប្រាកដនៃការស្លាប់យើងក៏កំពុងរង់ចាំលទ្ធផលអង្កេតស្រាវជ្រាវដែរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


