សន្តិសុខសង្គម
នគរបាលខេត្តសៀមរាប បន្តចុះឃាត់ម៉ូតូ និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស យកមកធ្វើកិច្ចសន្យាអប់រំ
លោកឧត្តមសេនីយ៌ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានបន្តចេញប្រតិបត្តិការ នៅតាមដងផ្លូវទាំងអស់ ធ្វើការឃាត់ម៉ូតូដែលមានដាក់ភ្លើងសញ្ញាខុសបច្ចេកទេស និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស យកមកដើម្បីធ្វើកិច្ចសន្យាអប់រំ និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្តោះអាសន្នដើម្បីឱ្យរាងចាល។

លោកឧត្តមសេនីយ៍ទោហួត សុធី បានសំណូមពរប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូ សូមកុំបំពាក់ស៊ីម៉ាំងមានសំលេងលឺខ្លាំងខុសបច្ចេកទេស រឺក៏ដាក់ភ្លើងសញ្ញាខុសបច្ចេកទេស ដែលធ្វើឱ្យរំខានដល់សណ្តាប់ធ្នាប់សារធារណៈ។ បន្ថែមពីនេះលោកក៏បានសំណូមពរដល់ម្ចាស់អាជីវកម្មហាងលក់គ្រឿងបន្លាស់ គ្រឿងភ្លើង ម៉ូតូរថយន្ត សូមកុំលក់អ្វីដែរធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ក្នុងនោះស្នងការខេត្ត និងមានផែនការចុះទៅណែនាំ រឺក៏អាចដកហូត នៅតាមបណ្តាហាងអាជីវកម្មដែលមានលក់គ្រឿងភ្លើងដែរនាំឱ្យខុសបច្ចេកទេស។
លោកស្នងការបន្ថែមថា ចំពោះម៉ូតូកែច្នៃចំនួន ៧គ្រឿង ដែលបានធ្វើការឃាត់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ហើយមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានប្រគល់ឱ្យម្ចាស់ម៉ូតូយកទៅប្រើប្រាស់វិញ បន្ទាប់ពីធ្វើការអប់រំ និងធ្វើកិច្ចសន្យា។

លោកបញ្ជាក់ថា ក្នុងនោះបានសមត្ថកិច្ចបានធ្វើការដោះដូរ សឺមុំាងលឺខ្លាំងចំនួន ២គ្រឿង ម៉ូតូអត់កញ្ចក់ចំនួន ៣គ្រឿង (ឱ្យបំពាក់កញ្ចក់ឡើងវិញ) ហើយម៉ូតូប្រើប្រាស់ភ្លើងឡាស៊ែ ចំនួន ៤គ្រឿង (ឱ្យដោះដូរ ) និងអំពូលខ្សែភ្លើងញាក់បានចំនួន ៧គ្រឿង រួមនឹងកន្ទុយម៉ូតូចំនួន ៣គ្រឿង ទៀតផងដែរ៕
ដោយ៖ជុន កុសល


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


