សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ១៨ នាក់ ជាប់ពាក់ព័ន្ធបទល្មើស ៥ ផ្សេងគ្នា
នគរបាលជំនាញផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ១៨ នាក់ ជាសាធារណៈ ក្រោមបទល្មើស ចំនួន ៥ ផ្សេងគ្នា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ នេះ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង បញ្ជាផ្ទាល់ដោយលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំចុះផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យទាំង ១៨ នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៥ ផ្សេងគ្នា ធ្វើការបង្ហាញមុខជាសាធារណៈ។

នគរបាល បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ និង ទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ អធិការដ្ឋានគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៨ នាក់ បទល្មើស ៥ ករណី ដូចជា ករណីទី១.ប៉ុនប៉ងឃាតកម្ម និង អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកខ្សែភ្លើងរឹត.ក បណ្តាលឲ្យជនរងគ្រោះសន្លប់ ប្លន់យកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ស្វាយរៀង ១W- ២០៤៣ និង ចិញ្ចៀនមាសទម្ងន់ ១ ជី) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ ៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ និង ២០ នាទី ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦។ ករណីទី២.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោ ដាវកែច្នៃ និង ដុំថ្ម គប់គ្នា តែមិនត្រូវ បណ្តាលឲ្យត្រូវកន្លែងលក់ដូររបស់ជនរងគ្រោះ បែកកញ្ចក់ទូលក់ប្រហិតបែកខ្ទេច និង រងការខូចខាតសម្ភារមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ៥៩៧ ក្រុម ២ ភូមិទួលគោក សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៧ នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ , កាលពីវេលាម៉ោង ២០ និង ៤៧ នាទី ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ , កាលពីវេលាម៉ោង ២០ និង ៦ នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ និង កាលពីវេលាម៉ោងប្រហែល ២ និង ១៥ នាទី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមក្មេងទំនើងឈ្មោះ តែចិន , ក្រុម កៀនខុនដូ និង ក្រុម ក្រោយការ៉ាស់សាំង។ ករណីទី៣ និង ទី៤.អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ និង ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន(បើកទ្វារផ្ទះចូលក្នុងផ្ទះលួចយកទូរស័ព្ទដៃម៉ាកអាយហ្វូន ១៤ ប្រូម៉េក ពណ៌ខៀវចាស់ ចំនួន ១ គ្រឿង និង វីសាកាតចំនួន ២ សន្លឹក) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ៣៥ ផ្លូវលេខ ២៤០ ភូមិ ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ៣៧ នាទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ និង ករណី អំពើលួច(ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2003 និង ទូរសព្ទ័ដៃម៉ាក អុបប៉ូ ពណ៌ក្រហម ស៊ី និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចខាងមុខបុរី ហេង ហៀង មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ៤២ នាទី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងនោះ ដកហូតវត្ថុតាងរួមមាន កាំបិតបុ័ងតោចំនួន ៤ ដើម , ពូថៅចំនួន ១ , ដែកជ្រុងចំនួន ១។

បច្ចុប្បន្ន ជនសង្ស័យចំនួន ១៨ នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


